មិនទាន់ចង់ចូលទៅខាងក្នុងទេ ព្រោះឃើញមានមនុស្សច្រើនពេក។ ថាខ្ញុំខ្លាចទីដែលមានមនុស្សច្រើនក៏បាន ព្រោះទីណាដែលមានមនុស្សកក...
ការពិត ចូលទៅខាងក្នុងពេលមានមនុស្សច្រើនបែបនេះ ជាការគួរឲ្យរំខានចិត្តណាស់។ បណ្ណាល័យទាំងមូលក្លាយទៅជាផ្សារលក់ត្រី គ្មានសណ្ដាប់ធ្នាប់អ្វីបន្តិចនោះទេ។ ម្នាក់និយាយមួយម៉ាត់ ម្នាក់ទៀតនិយាយមួយម៉ាត់ដែរ ឥតមានសំចៃមាត់អ្វីបន្តិចសោះឡើយ។ ណ្ហើយ! អង្គុយនៅខាងក្រៅឯណេះក៏ល្អដែរ។
នេះមិនដឹងថាចង់សរសេរពីអ្វីទេខ្ញុំ...
ដំបូង គិតថាចង់សរសេរពីរឿងយល់សប្ដិកាលពីយប់មិញ តែបែរជាមកចូលប្រធានបទផ្សារលក់ត្រីយ៉ាងនេះទៅវិញ។ ហាស! ហាស! អ៊ីចឹង រឿងយល់សប្ដិហ្នឹងទុកសរសេរនៅថ្ងៃស្អែកចុះ។
បញ្ចប់ត្រឹមនេះហើយ! ទៅខាងក្នុងរកសៀវភៅអានបន្តិចសិន។
COMMENTS