ម្សិលមិញ ខ្ញុំប្រមូលបានសៀវភៅបី-បួនក្បាល យកមកអានចោះៗ ដើម្បីបានជាការកម្សាន្តនិងចំណេះដឹងខ្លះៗ។ ដំបូង ខ្ញុំមានបំណងថាអានសៀវភ...
![]() |
Cover |
ប៉ុន្មានសប្ដាហ៍មុន ខ្ញុំបានចំណាយពេលជាច្រើនដើម្បីស្ដាប់ខ្សែអាត់ធម្មទេសនាដែលសម្ដែងដោយលោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ដែលខ្សែអាត់ខ្លីៗទាំងនោះមានប្រមាណជាងពីររយឯណោះ។ ខ្ញុំបានស្ដាប់ត្រង់លោកសម្ដែងពី «អរិយទ្រព្យ» នេះ ហើយក៏ខំព្យាយាមទន្ទេញរហូតចាំអស់។ ក្នុងខ្សែអាត់នោះ លោកមិនបានសម្ដែងសេចក្ដីអ្វីវែងឆ្ងាយនោះទេ គ្រាន់តែលើកមកសម្ដែងជាគោលៗប៉ុណ្ណោះ។ ឥលូវ បានអានការអធិប្បាយសេចក្ដីក្នុងសៀវភៅនេះ ខ្ញុំបានយល់និងចងចាំសេចក្ដី ហើយមានសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែងក្នុង «អរិយទ្រព្យ» នេះ។
សូមសេចក្ដីសម្រេចចូរមានដល់អ្នករាល់គ្នា!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4132 H86 2018
COMMENTS