$h: Links

$h: Hero Section $show=home$hide=page

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home$hide=page

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read More...

ចំណុច​សំខាន់ៗ​គួរ​យល់ដឹង​ក្នុង​អត្ថបទ​អក្សរសិល្ប៍

SHARE:

ចំណុច​សំខាន់ៗ​គួរ​យល់ដឹង​ក្នុង​អត្ថបទ​អក្សរសិល្ប៍ ការនិទាន​ឬ​ការ​និពន្ធ រចនាបទ ​វិធី​ខ្លះៗ​ដែល​ប្រើ​ក្នុង​អក្សរសិល្ប៍ តួអង្គ​ក្នុង​រឿង ភាសាបដិរូប ភាសាឥន្ទ្រីរូបារម្មណ៍ ប្រធានបទ​ឬ​ចំណងជើង គំនិត​សំខាន់ មូលន័យ តម្លៃ​វិជ្ជមាន​នៃ​រឿង កាលអាកាស ​ចំណោទបញ្ហា ព្រឹត្តិការណ៍ ​ផ្នែក​និទាន​និង​ផ្នែក​សន្ទនា តម្លៃ​បង្កប់​របស់​តួអង្គ ស្នៀង សំនួន​ប្រៀបធៀប

១- អំពី​ការនិទាន​ឬ​ការ​និពន្ធ
ក- និទាន​បែប​បុរស​ទី​១ ជា​ការនិទាន​ដែល​អ្នកនិពន្ធ​ជា​តួអង្គ​ម្នាក់​ដែរ​នៅ​ក្នុង​រឿង។ អ្នកនិពន្ធ​ប្រើ​សព្វនាមបុរិសៈ​បុរស​ទី​១ដូចជា ខ្ញុំ ខ្ញុំបាទ ... ដើម្បី​ហៅ​ឈ្មោះ​ខ្លួនឯង។
ខ- និទាន​បែប​បុរស​ទី​៣ ជា​ការនិទាន​មួយ​បែប​ដែល​អ្នកនិពន្ធ​ពុំមែន​ជា​តួអង្គ​ណា​ម្នាក់​នៅ​ក្នុង​សាច់​រឿង​ទេ ហើយ​ក្នុង​ការរៀបរាប់​អ្នកនិពន្ធ​ប្រើ​សព្វនាមបុរិសៈ​ទី​៣ ដូចជា គាត់ នាង លោក ព្រះនាង ។ល។ ដើម្បី​ហៅ​ឈ្មោះ​តួអង្គ​ក្នុង​រឿង​ឬ​ហៅ​ឈ្មោះ​ចំ​តែម្ដង។

២- អំពី​រចនាបទ
រចនាបទ ជា​បែបបទ​នៃ​ការ​ប្រើ​ពាក្យពេចន៍ ឃ្លា ល្បះ ក្នុង​សំណេរ​របស់​អ្នកនិពន្ធ។ រចនាបទ​ចែកចេញ​ជា​២​ប្រភេទ​គឺ
ក- រចនាបថ​រៀបរយ ជា​រចនាបទ​ដែល​អ្នកនិពន្ធ​ប្រើ​ពាក្យពេចន៍ ឃ្លា ល្បះ ដោយ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្បួន​ច្បាប់​វេយ្យាករណ៍ ហើយ​ក៏​មាន​ឈ្មោះ​និង​ទីកន្លែង​ពិតប្រាកដ។
ខ- រចនាបទ​មិរៀបរយ ជា​រចនាបទ​ដែល​អ្នកនិពន្ធ​ប្រើ​ពាក្យពេចន៍ ឃ្លា ល្បះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍ ពោល​គឺ​អ្នកនិពន្ធ​ច្រើន​ប្រើ​ភាសា​និយាយ​របស់​ប្រជាជន ភាសា​តាម​តំបន់​កំបុតៗ​ងាយៗ​ឬ​លេងពាក្យ។

៣- អំពី​វិធី​ខ្លះៗ​ដែល​ប្រើ​ក្នុង​អក្សរសិល្ប៍
ក- ពណ៌នាវិធី : វិធី​ដើម្បី​រៀបរាប់​ដំណើរ​រឿង។
ខ- សំវាទវិធី : វិធី​ដើម្បី​ឲ្យ​តួអង្គ​សន្ទនា​គ្នា។
គ- បដិវិធី : វិធី​ផ្ទុយ។
ឃ- សន្ទេហវិធី : វិធី​ដែល​ធ្វើ​ឲ្យ​អ្នកអាន​ឆ្ងល់។
ង- វចនវិធី : វិធី​ប្រើ​ពាក្យពេចន៍។ ពាក្យ​សាមញ្ញ ពាក្យ​ប្រជាប្រិយ​ជាដើម។
ច- ឯកវាទវិធី : វិធី​ដែល​អ្នកនិពន្ធ​ឲ្យ​តួអង្គ​គិត​តែ​ម្នាក់​ឯង។
ឆ- ឧបមានវិធី : វិធី​ប្រៀបធៀប។
ជ- វឌ្ឍមានវិធី : វិធី​ដែល​អ្នកនិពន្ធ​ធ្វើ​ឲ្យ​សាច់រឿង​មាន​លក្ខណៈ​តឹងតែង​ឡើងៗ។
ឈ- រចនាវិធី : វិធី​រចនា​អត្ថបទ​ជា​ពាក្យរាយ​ឬ​ពាក្យកាព្យ។

៤- អំពី​តួអង្គ​ក្នុង​រឿង
ក- តួអង្គឯក ជា​តួអង្គ​ដែល​ដើរ​តួ​សំខាន់​ជាង​គេ​បំផុត​នៅ​ក្នុង​រឿង។
ខ- តួអង្គរង ជា​តួអង្គ​បន្ទាប់​បន្សំ​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​យល់​ពី​តួអង្គឯក​និង​ដំណើររឿង។
គ- តួអង្គរំលឹក ជា​តួអង្គ​ដែល​គេ​គ្រាន់​តែ​រំលឹក​ឈ្មោះ ពុំ​មាន​វត្តមាន​នៅ​ចំពោះ​មុខ​ឬ​នៅ​ក្នុង​អត្ថបទ​សម្រង់​ឡើយ។
ឃ- តួអង្គថេរ ជា​តួអង្គ​ដែល​មាន​បុគ្គលិកលក្ខណៈ (ឧត្តមគតិ) មិន​ផ្លាស់ប្ដូរ​តាំង​ពីដើម​រហូត​ដល់​ចប់។
ង- តួអង្គអថេរ ជា​តួអង្គ​ដែល​មាន​បុគ្គលិកលក្ខណៈ​ប្រែប្រួល។
ច- តួអង្គវិជ្ជមាន ជា​តួអង្គ​ដែល​មាន​ឧត្ដមគតិ​និង​អត្តចរិត​ល្អ​ស្លូតបូត ហើយ​ជា​តួអង្គ​ដែល​សំខាន់​ជាង​គេ​ក្នុង​រឿង។
ឆ- តួអង្គអវិជ្ជមាន ជា​តួអង្គ​ដែល​មាន​ឧត្ដមគតិ​និង​អត្តចរិត​កាច​នៅ​ក្នុង​រឿង។

៥- អំពី​ភាសាបដិរូប
ភាសាបដិរូប ជា​សម្ដី​ដែល​មាន​ន័យ​ប្រៀបធៀប។ ភាសាបដិរូប​មាន​ដូចជា៖
ក- បុគ្គលិកកម្ម ជា​ការផ្ដល់​លក្ខណៈ​មនុស្ស​ដល់​វត្ថុ សត្វ ឬ​ធម្មជាតិ​ទាំងឡាយ។
ឧ. ក្នុង​រឿង​ចចក​និង​រាជសីហ៍ តួអង្គ​ចេះ​និយាយ​ដូចជា​មនុស្ស។
ខ- និមិត្តរូប ជា​គ្រឿង​សម្គាល់​ឬ​រូបតំណាង​អ្វី​ដែល​គ្មាន​រូប។
ឧ. រូប​ព្រាប​ស​ជា​និមិត្តរូប​នៃ​សន្តិភាព។
គ- បំរៀបន័យ​ឬ​មេតាផរ ជា​ទំហៀប​ដោយ​មិន​ប្រើ​សំនួន​ប្រៀបធៀប។
ឧ. មេឃស្រកានាគ មេឃ​ដែល​មាន​ពពក​ដុំៗ​ប្រៀប​បាន​នឹង​ស្រកានាគ។
ឃ- ឧបមាន​ឬ​ទំហៀបន័យ ជា​ការប្រៀប​ប្រដូច​ដោយ​ប្រើ​សំនួន​ប្រៀបធៀប ដើម្បី​ជា​សិល្ប៍វិធី​ក្នុង​ការបង្កើត​រូបារម្មណ៍។
ឧ. មាតា​បិតា​ជា​អ្នក​មាន​គុណ​ដ៏​ធ្ងន់​របស់​កូន​ប្រៀប​បាន​នឹង​ភ្នំ​ព្រះសុមេរុ។

៦- អំពី​ភាសាឥន្ទ្រីរូបារម្មណ៍
ភាសាឥន្ទ្រីរូបារម្មណ៍ ជា​ភាសា​ដែល​បកស្រាយ​ពី​អ្វី​ដែល​ឥន្ទ្រី​ទាំង​៥​របស់​មនុស្ស​ចាប់​បាន។
-កាយិន្ទ្រិយារម្មណ៍
ឧ. ថ្ងៃ​នេះ​អាកាសធាតុ​ត្រជាក់​ស្រឹប។
-ចក្ខុន្ទ្រិយារម្មណ៍
ឧ. គាត់​មាន​សម្បុរ​ខ្មៅ​ស្រអែម។
-សោទិន្ទ្រិយារម្មណ៍
ឧ. វា​ស្រែក​យំ​ឮ​សូរ​ហ៊ូៗ។
-ឃានិន្ទ្រិយារម្មណ៍
ឧ. បឹង​នេះ​មាន​ភក់​លាយឡំ​និង​ស្លឹកឈើ​ស្អុយរលួយ។
-ជីវ្ហិន្ទ្រិយារម្មណ៍
ឧ. បង​ឯង​ត្រូវ​យក​ពួក​យើង​ទៅ​លាង​ទឹក ហើយ​សឹម​ស៊ី ទើប​ឆ្ងាញ់ពិសា។

៧- ប្រធានបទ​ឬ​ចំណងជើង ជា​ខ្លឹមសារ​សំខាន់​ឬ​គំនិត​សំខាន់​ដែល​ក្ដោប​អត្ថបទ​ទាំងមូល។

៨- អំពី​គំនិត​សំខាន់
គំនិត​សំខាន់ ជា​ខ្លឹមសារ​សំខាន់​ដែល​មាន​អត្ថន័យ​ក្ដោប​កថាខណ្ឌ​ទាំងមូល។
ក- គំនិត​សំខាន់​បង្ហាញ​ត្រង់ ជា​គំនិត​សំខាន់​ដែល​អ្នកនិពន្ធ​បាន​បង្ហាញ​ត្រង់ៗ ក្នុង​ល្បះ​ណា​មួយ​ក្នុង​កថាខណ្ឌ (ទម្រង់​ជាល្បះ)។
ខ- គំនិត​សំខាន់​បង្កប់ ជា​គំនិត​សំខាន់​ក្នុង​កថាខណ្ឌ​ដែល​អ្នកនិពន្ធ​ពុំ​បង្ហាញ​ក្នុង​ល្បះ​នៃ​កថាខណ្ឌ​ទេ។ អ្នកនិពន្ធ​ទុក​ឲ្យ​អ្នកអាន​វិនិច្ឆ័យ​ខ្លួនឯង។ (អាច​មាន​ទម្រង់​ជា​ល្បះ​ឬ​កន្សោមនាម)

៩- មូលន័យ ជា​គំនិត​សំខាន់​បង្កប់​ឬ​ជា​គតិ​ដែល​ទាញ​ចេញ​ពី​គំនិត​សំខាន់។

១០- តម្លៃ​វិជ្ជមាន​នៃ​រឿង ជា​តម្លៃ​អប់រំ​នៃ​អត្ថបទ​ឬ​រឿង​ណាមួយ។ 

១១- កាលអាកាស ជា​ពេលវេលា​និង​ទីកន្លែង​នៃ​រឿង។ កាលអាកាស​បង្ហាញ​ពី​បច្ចុប្បន្នកាល អតីតកាល អនាគតកាល ពេលថ្ងៃ ពេលយប់ ឬ​រដូវ​ណា​មួយ។ កាលអាកាស​អាច​ជា​កន្លែង​ក្នុង​មនោគតិ​របស់​អ្នកនិពន្ធ​ឬ​កន្លែង​ដែល​មាន​ពិត។ 

១២- អំពី​ចំណោទបញ្ហា
ចំណោទបញ្ហា ជា​សេរី​ព្រឹត្តិការណ៍​នៅ​ក្នុង​រឿង។ ព្រឹត្តិការណ៍​មួយ​កើត​ឡើង ហើយ​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​មួយ​ទៀត​កើត​ឡើង​ជា​បន្តបន្ទាប់។ ចំណោទបញ្ហា​មាន​លំដាប់​ដូច​តទៅ៖
ក- ស្ថានភាព​ដើម : ស្ថានភាព​ដែល​បម្រុង​នឹង​កើត​ទំនាស់។
ខ- ភាពសាំញ៉ាំ : ស្ថានភាព​ទាប​បំផុត​នៃ​ទំនាស់។
គ- ចំណង​បញ្ហា : ស្ថានភាព​ខ្ពស់​បំផុត​នៃ​ទំនាស់។
ឃ- ដំណោះស្រាយ : ស្ថានភាព​បញ្ចប់​នៃ​ទំនាស់។ 

១៣- អំពី​ព្រឹត្តិការណ៍
ក- ព្រឹត្តិការណ៍​ធំ ជា​ព្រឹត្តិការណ៍​ដែល​សំខាន់​ជាង​គេ​នៅ​ក្នុង​អត្ថបទ​ឬ​ក្នុង​រឿង។
ខ- ព្រឹត្តិការណ៍​តូច ជា​ព្រឹត្តិការណ៍​បន្ទាប់​បន្សំ​ឬ​ព្រឹត្តិការណ៍​ធម្មតា​ដែល​ទ្រទ្រង់​ព្រឹត្តិការណ៍​ធំ។

១៤- អំពី​ផ្នែក​និទាន​និង​ផ្នែក​សន្ទនា
ក- ផ្នែក​និទាន ជា​សំណេរ​រៀបរាប់​របស់​អ្នកនិពន្ធ។
ខ- ផ្នែក​សន្ទនា ជា​ផ្នែក​ដែល​តួអង្គ​សន្ទនា​គ្នា។

១៥- តម្លៃ​បង្កប់​របស់​តួអង្គ ជា​ការវិនិច្ឆ័យ​លើ​គុណសម្បត្តិ​ឬ​គុណវិបត្តិ​របស់​តួអង្គ​ដោយ​ផ្អែក​លើ​សកម្មភាព​ឬ​ពាក្យ​សម្ដី​តួអង្គ​នោះ ឬ​ពាក្យ​សម្ដី​នៃ​តួអង្គ​ដទៃ​ទៀត​ដែល​និយាយ​ពី​តួអង្គ​នោះ។

១៦- ស្នៀង ជា​បែបបទ​នៃ​ការសរសេរ​ឬ​និទាន​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​ឬ​អារម្មណ៍​សព្វ​បែបយ៉ាង។ ស្នៀង​មាន​ច្រើន​យ៉ាង​ដូចជា ស្នៀង​កំហឹង ស្នៀង​ទុក្ខព្រួយ ស្នៀង​ចំអក ស្នៀង​អធិប្បាយ ស្នៀង​សរសើរ ...។

១៧- អំពី​សំនួន​ប្រៀបធៀប
ក- សំនួន​ប្រៀបធៀប​លក្ខណៈ​ដូចៈ ដូច ដូចជា បីដូច ប្រៀប​បាន ហាក់​ដូចជា ក៏...ដែរ ស្មើនឹង ប្រហាក់ប្រហែល​នឹង ...។
ខ- សំនួន​ប្រៀបធៀប​លក្ខណៈ​ខុសគ្នាៈ មិន​ដូច ពុំ​ដូច មិន​ស្មើ ...។

ឯកសារយោងៈ សៀវភៅភាសាខ្មែរ កម្រិតបឋមនិងមធ្យមសិក្សា របស់ក្រសួងអប់រំ
នាំ​មក​ជូន​ដោយ៖ ហេង-រង្សី

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents