រៀនពាក្យខ្មែរ៖ ដំណឹង តំណឹង ដំណុស ដំណុះ តំណុះ ដំណូច តំណូច
- ដំណឹង ន. សេចក្ដីដែលឲ្យដឹង, ការដឹង: ឮដំណឹង, មានដំណឹង
- តំណឹង ន. ការតឹង, សណ្ដាប់ធ្នាប់តឹង, ភាពតឹងតែង: កាន់តំណឹង គឺកាន់សណ្ដាប់ធ្នាប់តឹង
- ដំណុស ន. ការដុសឲ្យជ្រះ, ឲ្យរលីង, ឲ្យស្អាត: ត្រូវប្រយ័ត្នកុំកាន់ឲ្យដំណុសថ្មី
- ដំណុះ ន. ការដុះ, ដំណើរដុះ: ដំណុះស្មៅ, ដំណុះសំណាប
- តំណុះ ន. ការតុះ, ភាវៈតុះទញ់គំនិត: គាត់អស់ផ្លូវត្រឹមតំណុះប៉ុណ្ណឹងទៅហើយ
- ដំណូច ន. ភាពដូចគ្នា, បែបដូចគ្នា: ធៀបដំណូចឃើញខុសគ្នា គឺធៀបមើលឃើញមិនដូចគ្នា
- តំណូច ន. កាលនៅតូច, ភាពនៅតូច, បឋមវ័យ: ក្មេងមានតំណូចប៉ុណ្ណឹងទេ មិនសមដឹងខុសត្រូវចាស់យ៉ាងហ្នឹងសោះ គួរសរសើរវាណាស់
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០៩ មិថុនា ២០១៧)
COMMENTS