រៀនពាក្យខ្មែរ៖ រំពឹង និង សង្ឃឹម
រំពឹង និង សង្ឃឹម
ខ្មែរយើងបានប្រើពាក្យទាំងពីរនេះដោយនឹកស្មានថា មានន័យដូចគ្នា។
“សង្ឃឹម” មានន័យថា “នឹកផ្គងគំនិតទុកថា មុខជានឹងបានសម្រេចដូចបំណង បានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន"
គេចង់ប្រើជាកិរិយាសព្ទក៏បាន។ ឧទាហរណ៍ "សង្ឃឹមថា មុខជានឹងបាន” ឬ "ម្ដាយសង្ឃឹមកូន" គេចង់ប្រើជានាមក៏បានដូចជា "មានសង្ឃឹម ឬ "អស់សង្ឃឹម" "រំពឹង" មានន័យថា "ជញ្ជឹងគិត, ទ្រឹងគិត"
ឧទាហរណ៍ "រំពឹងមើល" រំពឹងធម៌ ជាដើម។
ដូច្នេះ គួរយើងប្រើពាក្យ "រំពឹង" ចំពោះតែសេចក្ដីថា "ជញ្ជឹង ឬទ្រឹងគិត" តែប៉ុណ្ណោះ។
ឯកសារយោង: ព្រះរាជចំណាររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ចុះថ្ងៃទី២ ខែមករា ឆ្នាំ១៩៦៥
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០៧ ធ្នូ ២០១៨)
COMMENTS