មេរោគជំរិតទារប្រាក់ WannaLocker លើប្រព័ន្ធប្រតិបត្តិការ Android
បន្ទាប់ពីឆ្លងមេរោគ WannaLocker ទូរស័ព្ទរងគ្រោះនឹងប្ដូររូបភាពជារូបតុក្កតា ចំណែកឯកសារក្នុង External Storage នឹងត្រូវជាប់លេខសម្ងាត់ និងលេចឡើងផ្ទាំងផ្ដល់ព័ត៌មាន ដើម្បីបង់ប្រាក់ដោះលេខសម្ងាត់ឯកសារទាំងនោះ ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចការពារទូរស័ព្ទដៃរបស់អ្នកពីមេរោគ ឬការបាត់បង់ឯកសារ ៖
១) ត្រូវមានការប្រុងប្រយ័ត្ននៅពេលទាញយកកម្មវិធីផ្សេង ៗ ជាពិសេសពីប្រភពមិនច្បាស់លាស់
២) ដំឡើងកម្មវិធីការពារមេរោគក្នុងទូរស័ព្ទ
៣) ធ្វើការ Backup ឯកសារសំខាន់ ៗ
៤) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជាប្រចាំ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS