គណៈកម្មការ​ពិព័រណ៍​សៀវភៅ បាន​សម្រេច​យក​សប្ដាហ៍​ទី ២ នៃ​ខែ​ធ្នូ ជា "សប្ដាហ៍​សៀវភៅ" ជំនួស​ឲ្យ​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​សម្រាប់​ឆ្នាំ ២០២០

SHARE:

គណៈកម្មការ​ពិព័រណ៍​សៀវភៅ បាន​សម្រេច​យក​សប្ដាហ៍​ទី ២ នៃ​ខែ​ធ្នូ ជា "សប្ដាហ៍​សៀវភៅ" ជំនួស​ឲ្យ​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​សម្រាប់​ឆ្នាំ ២០២០

ពិព័រណ៍​សៀវភៅ​កម្ពុជា គឺ​ជា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយ​បណ្ណាល័យ​ជាតិ​កម្ពុជា រួម​សហកា...

ពិព័រណ៍​សៀវភៅ​លើក​ទី​៧ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ល្ងាច​ថ្ងៃ​ទី០៩ ធ្នូ នេះ
ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជាលើកទី៧ ឆ្នាំ​២០១៨ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ នេះ
គណៈកម្មការ​ពិព័រណ៍​សៀវភៅ​ប្រកាស​ជា​ផ្លូវ​ការ តែងតាំង តារា​ចម្រៀង និង​អ្នកនិពន្ធ លោក ម៉ុង ម៉ានិត ជា​ទូត​សុច្ឆន្ទៈ

ពិព័រណ៍​សៀវភៅ​កម្ពុជា គឺ​ជា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយ​បណ្ណាល័យ​ជាតិ​កម្ពុជា រួម​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ អ្នក​បោះពុម្ពផ្សាយ​កម្ពុជា និង​អង្គការ​ជាតិ​នានា ហើយ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​បណ្ណាល័យ​ជាតិ ក្នុង​គោលបំណង​ជួយ​ជំរុញ​ការ​បោះពុម្ពផ្សាយ​របស់​កវីនិពន្ធ វិចិត្រករ សិល្បករ និង​ជួយ​ជំរុញ​វិស័យ​ការ​អាន​នៅ​កម្ពុជា។

ក្នុង​ឆ្នាំ ២០២០ នេះ គណៈកម្មការ​ពិព័រណ៍​សៀវភៅ បាន​សម្រេច​យក​សប្ដាហ៍​ទី ២ នៃ​ខែ​ធ្នូ ជា "សប្ដាហ៍​សៀវភៅ" ជំនួស​ឲ្យ​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​សម្រាប់​ឆ្នាំ ២០២០ ក្នុង​កាលៈទេសៈ​វិបត្តិ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ-១៩ ដែល​មិន​អាច​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​បាន។ "សប្ដាហ៍​សៀវភៅ" នឹង​ប្រារព្ធ​ឡើង​ពេញ​មួយ​សប្ដាហ៍​ទី ២ នៃ​ខែ​ធ្នូ គិត​ចាប់​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២០ ក្រោម​ប្រធានបទ "សម័យ​កូវីដ កាន់តែ​ស្និទ្ធ​នឹង​សៀវភៅ" ដោយ​មាន​កិច្ច​សហការ​ពី​ក្រសួង​ស្ថាប័ន​ចំនួន​បី​គឺ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ, ក្រសួង​ព័ត៌មាន, និង​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​នេះ "សប្ដាហ៍​សៀវភៅ" បាន​រួម​បញ្ចូល​សកម្មភាព​មួយ​ចំនួន ដែល​នឹង​រៀបចំ​តាម​ប្រព័ន្ធ​អនឡាញ មាន​ដូចជា ការ​ផ្សព្វផ្សាយ​សៀវភៅ​និង​វីដេអូ​របស់​អ្នក​និពន្ធ អ្នក​បោះពុម្ព​ផ្សាយ បណ្ណាគារិក អ្នក​លក់​សៀវភៅ ដៃគូ​អភិវឌ្ឍ​វិស័យ​សៀវភៅ​និង​ការ​អាន និង​គ្រឹះស្ថាន​អប់រំ​ផ្សេងៗ នៅ​លើ​គេហទំព័រ​របស់​ពិព័រណ៍​សៀវភៅ​កម្ពុជា។ លើស​ពី​នេះ​ទៀត ក៏​នៅ​មាន​ការ​ជួប​សំណេះសំណាល​ជាមួយ​នឹង​វាគ្មិន​ពិសេសៗ ដែល​នឹង​អញ្ជើញ​ចូលរួម​តាមរយៈ​កម្មវិធី Zoom។

គួរ​រម្លឹក​ផង​ដែរ​ថា ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា បាន​ធ្វើ​ឡើង​ចំនួន​៨លើក​រួច​មក​ហើយ បើ​គិត​ត្រឹម​ឆ្នាំ​២០១៩។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​១ ឆ្នាំ២០១១ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់ ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ក្រោម​ប្រធានបទ "រួម​គ្នា​អាន​ដើម្បី​អភិវឌ្ឍន៍" នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​២ ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដល់ ថ្ងៃ​ទី​០១ ខែ​ធ្នូ ក្រោម​ប្រធានបទ "កម្ពុជា និង​ការ​បោះពុម្ពផ្សាយ" នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៣ ឆ្នាំ​២០១៤ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់ ម៉ោង​៧​ល្ងាច នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ "អាន​ខ្ញុំ​យល់​ពី​ពិភពលោក"។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៤ ឆ្នាំ​២០១៥ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់ ថ្ងៃ​ទី​១៣ ខែ​ធ្នូ ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់ ម៉ោង​៧​ល្ងាច នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ "អាន​ខ្ញុំ​ថ្ងៃ​នេះ ជោគជ័យ​ថ្ងៃ​ស្អែក"។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៥ ឆ្នាំ​២០១៦ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០២ ដល់ ថ្ងៃ​ទី​០៤ ខែ​ធ្នូ ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់ ម៉ោង​៧​ល្ងាច នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ "បង្កើន​ការ​អាន បង្កើត​ការ​សរសេរ"។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០១៧ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៨ ដល់ ថ្ងៃ​ទី​១០ ខែ​ធ្នូ ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់ ម៉ោង​៧​ល្ងាច នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ "អាន​ច្រើន បង្កើន​ឱកាស"។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៧ ដល់ ថ្ងៃ​ទី​០៩ ខែ​ធ្នូ ចាប់​ពី​ម៉ោង​៧:​៣០​នាទី​ព្រឹក ដល់ ម៉ោង​៧:៣០​នាទី​​ល្ងាច នៅ​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ "សៀវភៅ​រស់ ចំណេះ​រីក"។
  • ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា លើក​ទី​៨ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ ថ្ងៃ​ទី​១៥ ខែ​ធ្នូ ក្រោម​ប្រធានបទ "ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ"។

កុំ​ភ្លេច​ចូលរួម​តាមដាន ទំព័រ​ហ្វេសប៊ុក Cambodia Book Fair នូវ​រាល់​ព្រឹត្តិការណ៍ ថ្មីៗ​ប្លែកៗ ដែល​រៀបចំ​ឡើង​ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍​នេះ។ 

#CBF2020 #WeekOfBooks

អត្ថបទ៖ ហេង-រង្សី (ផលព្រឹក្ស)
រូបភាព៖ Cambodia Book Fair
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents