ធម្មទាននៃការរៀនពាក្យខ្មែរ រំលុង និង អន្លង់ យើងបានឃើញការប្រើពាក្យទាំងពីរនេះយ៉ាងច្របូកច្របល់។ រំលុងត្រី គឺជារណ្ដៅដែលជីកល...
រំលុង និង អន្លង់
យើងបានឃើញការប្រើពាក្យទាំងពីរនេះយ៉ាងច្របូកច្របល់។
រំលុងត្រី គឺជារណ្ដៅដែលជីកលុងសម្រាប់ឲ្យត្រីននៀលឡើងធ្លាក់។
រំលុងអាចជារណ្ដៅធំជ្រៅដែលគេជីកសម្រាប់ឲ្យសត្វចតុប្បាទធ្លាក់ចុះឡើងមិនរួចដូចជាជ្រូកព្រៃធ្លាក់រំលុង។
អ្នកខ្លះប្រើពាក្យនេះដោយច្រឡំទៅជា "អន្លង់" ទៅវិញ។
អន្លង់ គឺជាទីដក់ទឹកត្រង់ដែលជ្រៅជាងគេក្នុងទន្លេ បឹង ស្ទឹងជាដើម ហើយអាចឲ្យលង់បាន។
អន្លង់ស្នេហ៍ ព្រោះអាចធ្វើឲ្យមនុស្សលង់ស្នេហ៍រហូតដល់ស្លាប់បាន។
តើលោកអ្នកធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ឬទេ?
ឯកសារយោង: វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS