ផ្កានេះ មើលទៅស្រស់ស្អាតណាស់! វាមានពណ៌ឆើត ស្រស់ស្អាត គួរឲ្យទាក់ភ្នែក។ វាជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ព្រោះថា ផ្កាដែលមើលទៅ...
វាជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ព្រោះថា ផ្កាដែលមើលទៅស្អាត ភាគច្រើនគ្មានក្លិននោះទេ។ អូ! នៅមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាងនេះទៀត គឺថា ផ្កាដ៏ស្រស់ស្អាតក្នុងរូបនេះ មិនមែនជាផ្កាពិតទេ, វាគ្រាន់តែជាផ្កាជ័រតែប៉ុណ្ណោះ។
ដំបូង ខ្ញុំខំសរសើរថា ផ្កានេះពូកែរស់; គេងាប់អស់ហើយ វានៅអាចរស់បាន ហើយចេញផ្កាដ៏ស្រស់ស្អាតទៀត។
ហាស! ហាស! ខ្ញុំប្រហែលត្រូវប្ដូរពាក្យដែលខ្ញុំបាននិយាយថា "ផ្កានេះស្រស់ស្អាត" មកនៅត្រឹមថា "ផ្កានេះស្អាត" តែប៉ុណ្ណឹងវិញ។ ផ្កានេះស្អាត តែមិនស្រស់ទេ!



Moral of the story is: the world is full of illusion, and people full of delusion.
COMMENTS