សម្រង់គំនិតនិងពាក្យពេច្ចន៍ខ្លីៗ (ក្នុងឆ្នាំ២០២១) ដែលខ្ញុំស្រង់ចេញពីគណនី Facebook របស់ខ្ញុំ (កាលពីខែវិច្ឆិកា ឆ្នាំ២០២៣)។ (២៧ ឧសភា ២០២៥ ម៉ោង ១...
-០២ មករា ២០២១
អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំដឹងថា ខ្ញុំមិនដឹងច្រើនណាស់។
What I Know is I know that I don't know a lot.
-០៤ មករា ២០២១
ប្រទេសមានច្បាប់។
គ្រួសារមានវិន័យ។
មនុស្សម្នាក់ៗមានគោលការណ៍។
-០៤ មករា ២០២១
One says it's just a bad day, not a bad life.
I say there is no bad life, and there is even no bad day for us; just some days, bad things happen to us more than good things do.
Be positive! Leave bad things behind, and just enjoy all good things.
Be happy! Keep smiling!
-០៥ មករា ២០២១
We have learned about social distancing in 2020.
As of now, we still need to practice social distancing somehow; more that this, we should not forget to practice emotional distancing as well.
IQ is needed, but EQ is a plus.
-១៩ មករា ២០២១
កម្មជាអកុសលទាំងឡាយឯណាដែលខ្ញុំបានភ្លាំងភ្លាត់ប្រព្រឹត្តទៅហើយដោយធ្វេសទ្វេ សូមបានជាទីសង្រួមប្រយ័ត្ននៃជនទាំងឡាយ។
សូមបានជាឧបការៈធ្វើឲ្យជៀសឆ្ងាយនូវការប្រព្រឹត្តអំពើជាអកុសលតទៅ!
កម្មជាកុសលទាំងឡាយឯណាដែលខ្ញុំបានបំពេញហើយដោយល្អប្រពៃ សូមបានជាទីរីករាយជ្រះថ្លានៃជនទាំងឡាយ។
សូមបានជាឧបការៈធ្វើឲ្យបរិបូណ៌ឡើងនូវការប្រព្រឹត្តអំពើជាកុសលតទៅ!
សូមបានជាឧបនិស្ស័យក្នុងព្រះសាសនា ជាបច្ច័យធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានឰដ៏អនាគតកាលដ៏សមគួរខាងមុខគ្រប់ៗគ្នាគ្រប់ៗព្រះអង្គទៅហោង!
-២១ មករា ២០២១
មនុស្សដែលយើងស្រលាញ់ មិនប្រាកដថាអាចរស់នៅជាមួយយើងអស់មួយជីវិតនោះទេ។
អ្នកខ្លះនិយាយថា ស្នេហាគឺជាការលះបង់។
-២២ មករា ២០២១
ពិភពលោកនេះ ពេលខ្លះក៏ទូលាយ ពេលខ្លះក៏ចង្អៀត...
អាស្រ័យលើបុគ្គល ពេលវេលា និងទីកន្លែង។
-០៦ កុម្ភៈ ២០២១
កន្លែងខ្លះស្ងៀមស្ងាត់ តែបែរជាបង្កប់ទៅដោយភាពអ៊ូអរ; ហើយកន្លែងខ្លះអ៊ូអរ តែបែរជាបង្កប់ទៅដោយភាពស្ងៀមស្ងាត់។
-០៧ កុម្ភៈ ២០២១
គេថា បញ្ហាដែលមាសប្រាក់អាចដោះស្រាយបាន គេមិនហៅថាបញ្ហានោះទេ។
(សម្ដីតួអង្គក្នុងរឿង ម្ដាយក្មេងកាច ប៉ះកូនប្រសារឆ្នាស់)
-១៤ កុម្ភៈ ២០២១
ខ្ញុំមិនញ៉ាំស្រាទេ តែខ្ញុំបែរជាស្រវឹងមិនលស់ថ្ងៃសោះ។
-១៤ កុម្ភៈ ២០២១
I don't like being special to anyone. I sometimes get hurt the most because of it.
-២០ កុម្ភៈ ២០២១
ខ្ញុំយល់ថា យើងមិនគួរលេងសើចនឹងជីវិតទាល់តែសោះ; តែថាបើជីវិតនេះលេងសើចនឹងយើង យើងត្រូវតែលេងសើចនឹងជីវិតនេះឲ្យបានល្អបំផុត។
-២២ កុម្ភៈ ២០២១
People say if you don't involve you won't get involved.
I sometimes don't involve, but I absolutely do get involved.
-២៤ កុម្ភៈ ២០២១
ចូរកុំស្អប់មនុស្សដែលអ្នកស្រឡាញ់ ហើយចូរកុំស្រឡាញ់មនុស្សដែលអ្នកស្អប់។
-២៥ កុម្ភៈ ២០២១
នៅពេលដែលអ្នកបានជួបមនុស្សដែលគ្មានហេតុផល អ្នកនឹងយល់អំពីហេតុផលបានកាន់តែច្បាស់។
-០១ មីនា ២០២១
Life is full of possibility!
-០២ មីនា ២០២១
មនុស្សតែម្នាក់គត់ ដែលខ្ញុំអភ័យទោសឲ្យច្រើនជាងគេក្នុងឆាកជីវិតរបស់ខ្ញុំ គឺ ខ្ញុំ។
-០៣ មីនា ២០២១
ប៉ុន្មានឆ្នាំមកនេះ បើដៃទាំងគូរបស់ខ្ញុំមិនកាន់សៀវភៅ មិនដឹងថាហត្ថាទាំងទ្វេនេះកាន់របស់ស្មោកគ្រោកអ្វីខ្លះទេ...!
អរគុណតុ ទូ សៀវភៅ ប៊ិក!
-០៤ មីនា ២០២១
រឿងខ្លះគ្រាន់តែជាសុបិនប៉ុណ្ណោះ តែខ្ញុំយល់ច្រឡំថាជាការពិត; រឿងខ្លះទៀតជាការពិត តែខ្ញុំបែរជាយល់ថាជាសុបិនទៅវិញ។
-១២ មីនា ២០២១
ជីវិត គឺទទេស្អាត!
-១៤ មីនា ២០២១
ឆ្វេងនិយមពេក ក៏មិនល្អ, ស្ដាំនិយមពេក ក៏មិនល្អ, កណ្តាលៗ ល្អហើយ; តែសូមបញ្ជាក់បន្តិច ផ្លូវកណ្តាល មិនមែនមានន័យថា កណ្តាលផ្លូវ ទេ។
-១៩ មីនា ២០២១
Sometimes, you may think you have learned a lot from the society. However, you still need to learn more, BUT learn to unlearn.
There are many things you shouldn't have experienced, BUT the society still teaches you.
So, If you have learned something bad from your society, learn to unlearn.
-០៣ ឧសភា ២០២១
At the end of the day, you understand you have learned something; that's one day you spend.
Otherwise, you didn't spend time for anything, but you wasted your day for nothing.
-១២ ឧសភា ២០២១
គេថា រឿងដ៏កម្សត់បំផុតរបស់មនុស្សយើងគឺ ក្នុងមួយឆាកជីវិតនេះ យើងគ្មានវាសនាបានថើបថ្ពាល់របស់ខ្លួនឯងឡើយ។
អ៊ីចឹងហើយទើបយើងថើបថ្ពាល់អ្នកដទៃជំនួសវិញ!
-១៨ ឧសភា ២០២១
ទិញទំនិញ មិនតថ្លៃ, ញ៉ាំអាហារខាងក្រៅ មិនថែមគ្រឿង; ទាំងនេះជាក្ដីសុខដ៏មហិមា!
-៣១ ឧសភា ២០២១
ពេលខ្លះ យើងចេះ តែយើងមិនដឹង។ ពេលខ្លះទៀត យើងដឹង តែយើងមិនចេះ។ពេលសប្បាយចិត្តក៏គេផឹកស្រា!
ហាស! ហាស! នៅមិនទាន់អស់ទេ! ពេលខ្លះទៀត យើងមិនចេះហើយថែមទាំងមិនដឹងទៀត។
-០៩ កក្កដា ២០២១
ពេលពិបាកចិត្តក៏គេផឹកស្រា!
តើស្រាជាអ្វីឲ្យប្រាកដទៅ?
-១៨ កក្កដា ២០២១
អ្វីគ្រប់យ៉ាងសុទ្ធតែមានហេតុផល; សូម្បីតែការគ្មានហេតុផលក៏មានបង្កប់នូវហេតុផលក្នុងនោះដែរ។អំណត់ជាអំណាច។
-២០ សីហា ២០២១
-២០ សីហា ២០២១
I am not perfect, but I am unique.
-២០ សីហា ២០២១
We are gifts from GOD to each other.
-១០ តុលា ២០២១ (២០២០)
I believe in my own imagination.
៩ វិច្ឆិកា ២០២១
Stop exaggerating about yourself!
Be real, be you!
-១៤ វិច្ឆិកា ២០២១
Few years ago, reflection was very a stressful assignment as it comes along with university life. After that, reflection is no longer a school assignment any more, but it is a life assignment we need to do regularly. Everyday, every week, every month, every year, don’t forget to do a life reflection.
២៧ វិច្ឆិកា ២០២១
Speak less listen more
React less observe more
១៦ ធ្នូ ២០២១
ក្រៅពីដកដង្ហើម គ្មានអ្វីសំខាន់ទេ...
២៨ ធ្នូ ២០២១
COMMENTS