$h: Links

$h: Hero Section $show=home$hide=page

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home$hide=page

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read More...

បើខ្ញុំដើរទៅមុខ ចូរដើរតាមខ្ញុំ; បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ — មូស្សូលីនី

SHARE:

បើខ្ញុំដើរទៅមុខ ចូរដើរតាមខ្ញុំ។ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ។ — មូស្សូលីនី ខ្ញុំធ្លាប់បានរៀបរាប់ខ្លះៗមកហើយនៅក្នុងកំណត់ហេតុផ្ទាល់ខ្...

បើខ្ញុំដើរទៅមុខ ចូរដើរតាមខ្ញុំ។ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ។ — មូស្សូលីនី

ខ្ញុំធ្លាប់បានរៀបរាប់ខ្លះៗមកហើយនៅក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ អំពីដំណើរដែលនាំឲ្យខ្ញុំស្គាល់លោក មូស្សូលីនី។ យប់នេះ ខ្ញុំត្រលប់មកពិនិត្យការងារចាស់ៗ ដើម្បីបានគំនិតរៀបចំផែនការការងារបន្ត ហើយវាក៏ធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងនេះម្ដងទៀត។ ខ្ញុំក៏សម្រេចចិត្តចំណាយពេលវេលាសរសេររៀបរាប់អំពីដំណើរដើមទងនៃរឿងនេះបន្ថែមឲ្យបានពិស្ដារបន្តិច ទុកជាការចងចាំ និងជាការស្រាយបញ្ជាក់អំពីនិន្នាការនៃទស្សនៈក្នុងជីវិតរបស់ខ្ញុំ។

ខ្ញុំបានស្គាល់លោក មូស្សូលីនី (Benito Amilcare Andrea Mussolini) ជាលើកដំបូងនៅឆ្នាំ២០១៨ តាមរយៈសៀវភៅមួយក្បាលដែលខ្ញុំបានអានក្នុងបណ្ណាល័យសាលា។ ដោយអនុវត្តបន្តនូវផែនការដែលខ្ញុំបានធ្វើតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ ខ្ញុំចាប់ផ្ដើមចំណាយពេលកាន់តែច្រើនឡើង សំងំនៅក្នុងបណ្ណាល័យ ដើម្បីអានសៀវភៅជាប្រចាំ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា «អានរឿង អានជីវិត» ដែលរៀបរៀងដោយលោក ស៊ូ សម្រេច និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយដាំដើមជីវិត។ នៅពេលនោះ ខ្ញុំមិនបានចាប់អារម្មណ៍ថាលោកគឺជាបុគ្គលបែបណាឲ្យច្បាស់នោះទេ ខ្ញុំគ្រាប់តែចាប់អារម្មណ៍នឹងសេចក្ដីតស៊ូ ភាពមោះមុត និងទម្លាប់ដែលលោកចូលចិត្តអានសៀវភៅ រួមនិងពាក្យសម្ដីទាំងពីរឃ្លាខាងដើមនោះប៉ុណ្ណោះ។ ក្រោយពីបានអានសៀវភៅនោះមក សម្ដីទាំងពីរឃ្លានោះបានដក់ជាប់ក្នុងចិត្តខ្ញុំរហូតមក។ នៅក្នុងឆ្នាំ២០១៨ នោះ ខ្ញុំបានសម្រេចការងារជាច្រើន លើសពីអ្វីដែលខ្ញុំធ្លាប់បានធ្វើនាពេលកន្លងមក។ ខ្ញុំបានចាត់ទុកថា ឆ្នាំ២០១៨ ជាឆ្នាំនៃការដែលខ្ញុំមានវិន័យចំពោះខ្លួនឯង និងជាឆ្នាំដែលខ្ញុំបានរៀបចំផែនការផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ។ កំលុងដើមខែមេសា ឆ្នាំ២០២០ (១០ មេសា ២០២០) ខ្ញុំបានរៀបចំ Wallpaper សម្រាប់កុំព្យូទ័រនិងទូរសព្ទ ដោយបានភ្ជាប់ជាមួយសម្ដីរបស់លោក មូស្សូលីនី ទាំងពីរឃ្លានោះ ដើម្បីរម្លឹកដល់ខ្លួនឯងឲ្យបំពេញការងារដោយភាពមោះមុត និងមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត។ មួយសប្ដាហ៍ក្រោយមក (១៦ មេសា ២០២០) ខ្ញុំមានបំណងចង់រៀបចំរូប Profile Facebook គណនីថ្មីរបស់ខ្ញុំ ដោយដាក់តាំងរូបដែលខ្ញុំពាក់ឯកសណ្ឋានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។ ខ្ញុំចង់បន្ថែមពាក្យពេចន៍ខ្លះនៅលើរូបនោះ ដើម្បីបង្ហាញថា សញ្ញាបត្រដែលខ្ញុំទទួលបាននោះ វាបានមកដោយសេចក្ដីខិតខំប្រឹងប្រែង ភាពមោះមុត និងភាពមានវិន័យចំពោះខ្លួនឯង ដែលត្រូវគ្នានឹងសម្ដីទាំងពីរឃ្លារបស់លោក មូស្សូលីនី នោះ តែម្ដង។ តែពេលគិតចុះគិតឡើង ខ្ញុំយល់ថា បើខ្ញុំយកសម្ដីទាំងពីរឃ្លានោះទៅដាក់ វាហាក់មើលឃើញថា ខ្ញុំគឺជាមនុស្សសាហាវឃោរឃៅ មិនសមជាខ្ញុំដែលជាខ្លួនខ្ញុំសោះ។ ខ្ញុំបានខិតខំស្វែងរកពាក្យសម្ដីដែលជាទស្សនៈមានអត្ថន័យប្រហាក់ប្រហែលនឹងសម្ដីទាំងពីរឃ្លានោះ។ ចុងក្រោយ ខ្ញុំចាប់អារម្មណ៍ឃើញថា នាពេលកន្លងមក សម្ដីរបស់លោក មូស្សូលីនី ទាំងពីរឃ្លានោះ ត្រូវបានខ្ញុំចងចាំនិងយល់ជ្រួតជ្រាបត្រឹមអត្ថន័យយ៉ាងខ្លីជាភាសាអង់គ្លេសថា ”Self-discipline” យ៉ាងនេះប៉ុណ្ណោះ។ ខ្ញុំបានស្វែងរកនូវសម្ដីដែលជាទស្សនៈទាក់ទងនឹងពាក្យ ”Self-discipline” បានមួយចំនួន ហើយខ្ញុំជ្រើសរើសសម្ដីមួយឃ្លាថា ”Without self-discipline, success is impossible, period.” ដែលជាសម្ដីរបស់លោក Lou Holtz ដាក់ភ្ជាប់ជាមួយរូបនោះទៅ។ ខ្ញុំបានទុក Wallpaper ដែលមានភ្ជាប់សម្ដីរបស់លោក មូស្សូលីនី រហូតមក ដោយប្ដូរតែរូប Profile Facebook នៃគណនីថ្មីរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំតែងតែយល់ថា មនុស្សយើងម្នាក់ៗចាំបាច់ត្រូវតែមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ខ្ញុំបានចំណាយពេលស្វែងរកពាក្យសម្ដីរបស់លោក មូស្សូលីនី ដែលសរសេរជាភាសាអង់គ្លេសតាមអ៊ីនធឺណិត។ តាមពិត សម្ដីរបស់លោកមិនចប់ត្រឹមពាក្យពីរឃ្លាដែលខ្ញុំបានអានពីសៀវភៅនោះទេ។ សម្ដីបន្ថែមទៀតដែលខ្ញុំរកឃើញតាមអ៊ីនធឺណិតនោះគឺ ”If I advance; follow me. If I retreat; kill me. If I die; avenge me! It is better to live one day as a lion than one-hundred years as a sheep!” ដែលមានសេចក្ដីជាភាសាខ្មែរថា «បើខ្ញុំឈានទៅមុខ ចូរដើរតាមខ្ញុំ។ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ។ បើខ្ញុំស្លាប់ សងសឹកខ្ញុំចុះ។ រស់នៅជាតោមួយថ្ងៃ ប្រសើរជាងរស់នៅជាចៀមមួយរយឆ្នាំ។»។ ពេលអានហើយ វាធ្វើឲ្យខ្ញុំមានសំណួរខ្លះសួរមកលើខ្លួនឯង។ ខ្ញុំបានបន្តស្វែងយល់ពីប្រវត្តិខ្លះរបស់លោក មូស្សូលីនី ហើយក៏បានដឹងថា លោកគឺជាអ្នកបង្កើតលទ្ធិ ”Fascism”។ នៅក្នុងសៀវភៅ «សាងខ្លួនឯងដើម្បីក្លាយជាកំពូលអ្នកដឹកនាំ» បានឲ្យដឹងថា លោក មូស្សូលីនី កើតនៅខែកក្កដា ឆ្នាំ១៨៨៣ ក្នុងត្រកូលក្រីក្របំផុត នៅប្រទេសអ៊ីតាលី។ សៀវភៅនេះបានសរសេររៀបរាប់ថា «… អ្នកសរសេររឿង មូស្សូលីនី បានវែកញែកថា គុណសម្បត្តិដែលនាំឲ្យ មូស្សូលីនី ទៅកាន់ភាពជាអ្នកដឹកនាំធំបាននោះគឺ ភាពជាអ្នកមាំទាំ មិនព្រមចុះចាញ់ចំពោះការលំបាកតោកយ៉ាកក្នុងជីវិត និងប្រើពេលវេលាគ្រប់នាទីដែលមានសម្រាប់សិក្សាអប់រំខ្លួន។ … មូស្សូលីនី ចូលដល់អវសានជីវិតដោយត្រូវដោតឆ្កាងដោយកងទ័ពសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ដោយបន្សល់ទុកនូវអារម្មណ៍ដ៏សំខាន់ជាច្រើនដល់អ្នកសិក្សាប្រវត្តិសាស្ត្ររហូតដល់សម័យនេះ។»។

ក្រោយពីបានដឹងច្បាស់ថា ម្ចាស់សម្ដីដ៏មានឥទ្ធិពលនោះជាអ្នកបង្កើតលទ្ធិ ”Fascism” ខ្ញុំមិនបានផ្លាស់ប្ដូរទស្សនៈចំពោះសម្ដីទាំងពីរឃ្លាដែលខ្ញុំបានអានពីក្នុងសៀវភៅកាលពីឆ្នាំ២០១៨ នោះទេ។ ខ្ញុំនៅតែយល់ថា «មនុស្សយើងម្នាក់ៗចាំបាច់ត្រូវតែមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត»។ ខ្ញុំបានបន្តទុកពាក្យពីរឃ្លានោះនៅនឹង Wallpaper កុំព្យូទ័រនិងទូរសព្ទរបស់ខ្ញុំរហូតមក។ លោកគ្រូរបស់ខ្ញុំធ្លាប់មានប្រសាសន៍ថា វាពិបាកក្នុងការដែលយើងនិយាយវែកញែកថា អ្នកនេះល្អ អ្នកនេះអាក្រក់ នោះ គឺថា វាមិនអាចត្រឹមត្រូវទាំងស្រុងនោះទេ។ យើងមិនគួរនិយាយសរុបជារួមថា អ្នកនេះល្អ អ្នកនេះអាក្រក់ នោះទេ។ បើទោះជាត្រូវនិយាយវែកញែកមែន ក៏គួរនិយាយដោយផ្នែកៗ ច្បាស់លាស់ថា អ្នកនេះល្អ ឬអ្នកនេះមិនល្អត្រង់ចំណុចនេះចំណុចនោះឲ្យបានជាក់លាក់ មិនគួរនិយាយបូកសរុបរួមយកថាល្អឬមិនល្អទាំងអស់ទៅនោះទេ។ ខ្ញុំយល់ថា មនុស្សយើងត្រូវចេះបើកចិត្តឲ្យទូលាយ និងរៀនសូត្រពីអ្វីៗដែលនៅជុំវិញខ្លួនឲ្យបានច្រើន។ យើងត្រូវចេះថ្លឹងថ្លែងដោយភាពជាកណ្ដាល ហើយចេះជ្រើសរើសយកអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួន និងជម្រុះចោលនូវអ្វីដែលគ្មានប្រយោជន៍សម្រាប់ខ្លួន។ មានទស្សនៈជាច្រើនដែលនិយាយអំពីជីវិត ហើយទស្សនៈដែលខ្ញុំចូលចិត្តបំផុតនោះគឺ ទស្សនៈដែលលើកឡើងថា «ជីវិតគឺជាជម្រើស»។ វាមិនខុសទេដែលមនុស្សយើងម្នាក់ៗដឹកនាំជីវិតតាមបែបផ្សេងៗគ្នារៀងៗខ្លួននោះ។ វាជាជម្រើសរបស់មនុស្សម្នាក់ៗ។ ខ្ញុំបានជ្រើសរើសដឹកនាំជីវិតរបស់ខ្ញុំជាមួយការមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត។ អ្នកដទៃអាចនឹងដឹកនាំជីវិតរបស់គេតាមបែបផ្សេងពីនេះ ហើយវាមិនខុសអ្វីនោះទេ វាគ្រាន់តែជាជម្រើសរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ មួយវិញទៀត តាមរយៈវិធីដែលខ្ញុំដឹកនាំជីវិតរបស់ខ្ញុំ វាក៏មិនអាចបញ្ជាក់អំពីនិន្នាការនៃទស្សនៈក្នុងជីវិតរបស់ខ្ញុំគ្រប់ជ្រុងជ្រោយដែរ។ ក្នុងន័យនេះ វិធីដែលខ្ញុំដឹកនាំជីវិតរបស់ខ្ញុំ វាមិនបានឆ្លុះបញ្ចាំងទាំងស្រុងអំពីរបៀបដែលខ្ញុំដឹកនាំអ្នកដទៃនោះទេ។ ខ្ញុំតែងតែគិតថា ខ្ញុំត្រូវតែមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត ហើយក៏ត្រូវមានមេត្តា-ករុណាបំផុតដែរចំពោះអ្នកដទៃ។ ម៉ត់ចត់ តែចិត្តល្អ និងមិនឃោរឃៅចំពោះអ្នកដទៃ (Kind, but firm)។

រាជធានីភ្នំពេញ ១៣-១៤ ឧសភា ២០២៤ (១២:៤១ នាទី រំលងអាធ្រាត្រ)

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents