ម្សិលមិញ មិត្តរួមការងាររបស់ខ្ញុំ (ដែលគាត់បានសិក្សាវគ្គបណ្ដុះបណ្ដាល Software Development នៅ CADT ដែរនោះ) បាននិយាយប្រាប់ខ្ញុំពីវីដេអូចែករំលែកន...
ម្សិលមិញ មិត្តរួមការងាររបស់ខ្ញុំ (ដែលគាត់បានសិក្សាវគ្គបណ្ដុះបណ្ដាល Software Development នៅ CADT ដែរនោះ) បាននិយាយប្រាប់ខ្ញុំពីវីដេអូចែករំលែកនេះ ។ ព្រឹកនេះ ពេលសម្រាកក្រោយទទួលទានអាហារពេលព្រឹករួច ខ្ញុំក៏បើក YouTube ដើម្បីមើលកម្សាន្តបន្តិច ហើយក៏បានជួបនឹងវីដេអូនេះ ។ ប្រធានបទមួយនេះ វាពិតជាសំខាន់ក្នុងបរិបទនៃការរស់នៅនាពេលបច្ចុប្បន្ននេះ ។ ម្សិលមិញ ខ្ញុំបានអូសកាត់វីដេអូរបស់ប្អូនស្រីម្នាក់ក្នុងបណ្ដាញសង្គម TikTok ។ នាងបានរៀបរាប់ពីដំបូន្មានរបស់អ្នកម្ដាយរបស់នាងដែលមានខ្លឹមសារថា «បើយើងបើករថយន្តធ្វើដំណើរទៅទីណាមួយ ប៉ុន្តែយើងមិនហ៊ានចំណាយពេលខ្លះដើម្បីចាក់សាំង ដល់ចំណុចណាមួយយើងនឹងទៅមុខលែងកើត; ការងារក៏អ៊ីចឹងដែរ បើយើងគិតតែធ្វើការ តែយើងអត់ហ៊ានឈប់ដើម្បីសម្រាក ឈប់ដើម្បីថែទាំខ្លួនឯង ដល់ដំណាក់កាលណាមួយគឺយើងនឹងធ្វើអ្វីលែងកើតតែម្ដង...» ។ វាជាជ្រុងមួយដែលយើងអាចយកមកគិតពិចារណាបានសម្រាប់ប្រធានបទនេះ ។ ខ្ញុំពិតជារីករាយដែលបានដឹងថា លោកគ្រូបានជម្នះនិងដោះស្រាយបញ្ហាទាំងអស់នោះឲ្យត្រលប់មករកភាពល្អប្រសើរឡើងវិញ ។ សម្រាប់ខ្ញុំ លោកគ្រូជាគ្រូមួយរូបដ៏ល្អ ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពជាគំរូយ៉ាងល្អសម្រាប់សិស្សគ្រប់គ្នា ។ សូមអរគុណលោកគ្រូដែលបានខិតខំផ្ទេរនូវចំណេះដឹងនិងជំនាញនានាមកឲ្យពួកយើង បើទោះបីជាលោកគ្រូកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។ ដោយសេចក្ដីគោរពនិងការដឹងគុណពីខ្ញុំ…
A few months ago, before taking course and during the time of taking course at CADT I was feeling some kind of mental break down. I no longer feeling like doing what I really like doing before. The cause maybe because of workload and another personal issue come into my life at the same time. I want to share a bit, but really quick (I hope I will share as you do some time). When talking about mental health issue, I often tell people about self-awareness and mindfulness. Also, support system, can heal and make mental health resilience. We need to understand why we feel what we feel. Sometimes, people have done many things in their daily life, but they still question why the still do feel unhappy and no longer do anything in life after that. That’s why we have to have self-awareness and mindfulness. Similarly, some people do so many things in their daily life; they say they have a productive life, but they still feel unhappy about their lives. They many need to come back to discuss about the term productivity. In this case, they may actually have a productive life, but a toxic productivity. Back to support system, it is also really important. My emotional support system is journaling, blogging, and reading. People could have different emotional support system anyway. But yeah, people can try journaling or find solace in reading as I do.
ខាងលើនេះ ជាអ្វីដែលខ្ញុំបានបញ្ចេញមតិលើវីដេអូដែលលោកគ្រូរបស់ខ្ញុំបានបង្ហោះនៅលើ YouTube អំពីប្រធានបទ « Burnout» (Burnout អស់ចំណង់ធ្វើអីទាំងអស់? ដោះស្រាយយ៉ាងម៉េចទៅ? | My Tech Burnout and How I Dealt with It) ។
COMMENTS