កាយគតាសតិ កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ - ៥០០០ ឆ្នាំ កាយគតាសតិ - ឈូកក្រហម កាយគតាសតិកម្មដ្ឋាន - ក្នុង ភាវេតព្វកិច្ចប្បញ្ហា នៃសៀវភៅ ...
- កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ - ៥០០០ ឆ្នាំ
- កាយគតាសតិ - ឈូកក្រហម
- កាយគតាសតិកម្មដ្ឋាន - ក្នុង ភាវេតព្វកិច្ចប្បញ្ហា នៃសៀវភៅ ប្រស្នាគិហិប្រតិបត្តិពិស្ដារ
- កាយគតាសតិសូត្រ - ភិក្ខុ ចន្ទជ្ជោតោ រស់-សុចន្ទ
- កាយគតាសតិកម្មដ្ឋាន - ភិក្ខុ ធម្មកោសល ច័ន្ទ-គង់
- កាយគតាសតិ (១) (២) - ភិក្ខុ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ
- កាយគតាសតិ (១) (២) (៣) (៤) (៥) - ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
[២២៩] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយក្តី ក៏រមែងប្រព្រឹត្តទៅ ដើម្បីចំរើនធំទូលាយ។
ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង នឹងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីចំរើនធំទូលាយ។
ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា តែងប្រព្រឹត្តទៅ ដើម្បីបាននូវអនុបាទាបរិនិព្វាន។
[២៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។
COMMENTS