ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃទី ១៦ ហើយបានអានចប់កាលពីថ្ងៃទី ២១ ម្សិលមិញនេះឯង ។ សៀវភៅនេះរៀបរៀងដោយ ភិក្ខុ សីលបញ្ញោ ឆៃ សុផល្លី ក្នុងពុទ្ធស...
សៀវភៅនេះ លើកឡើងនូវគោលធម៌ ដែលជាវិធីរំងាប់សេចក្ដីប្រមាទ មាន៖ ធម្មសង្វេគ ៨ ប្រការ, អភិណ្ហប្បច្ចវេក្ខណធម៌ ៥, អនិមិត្តកធម៌ ៥, ធម្មុទេស ៤, អានិសង្សនៃសេចក្ដីមិនប្រមាទ, ព្រមទាំងពណ៌នាគុណនៃព្រះនិព្វាន ។ ក្នុងសៀវភៅនេះ ក៏មានលើកឡើងនូវព្រះសូត្រ និងអដ្ឋកថា ព្រមទាំងរឿងរ៉ាវផ្សេង ៗ ជាច្រើន មកអធិប្បាយក្នុងចំណុចនីមួយ ៗ ដែរ ។
![]() |
៥០០០ ឆ្នាំ |
ក្រោយពីអានសៀវភៅនេះចប់ យប់មិញនេះ ខ្ញុំបានរកមើលសៀវភៅផ្សេងទៀតដែលរៀបរៀងដោយ ភិក្ខុ សីលបញ្ញោ ឆៃ សុផល្លី ហើយបានចាប់ផ្ដើមអានសៀវភៅមួយក្បាលទៀត គឺសៀវភៅ «អប្បមាទធម៌» ដែលត្រូវបានរៀបរៀងក្នុងពុទ្ធសករាជ ២៥៥៥ ។ ខ្ញុំបានអានបន្តិចហើយកាលពីយប់មិញនេះ ឃើញថា ស្រដៀងគ្នានឹងសៀវភៅ «វិធីរម្ងាប់សេចក្ដីប្រមាទ» នេះដែរ តែមានមាតិកាធម៌ច្រើន អាចអានសិក្សាបន្ថែមទៀតបាន គួរជាទីជ្រះថ្លាក្រៃលែង ។
សៀវភៅ «វិធីរម្ងាប់សេចក្ដីប្រមាទ» នេះ ជាសៀវភៅដ៏ល្អ មានឧបការៈដូចសៀវភៅមុន ៗ ដែលជំនួយដល់អ្នកមានប្រាថ្នាប្រព្រឹត្តព្រហ្មចរិយធម៌ និងសម្រាប់ព្រះករុណាព្រះគុណម្ចាស់ដែលអផ្សុកក្នុងព្រះផ្នួស ដូចដែលបានពោលមកហើយក្នុងអត្ថបទមុន ៗ ។ អស់លោកអ្នកដែលមានប្រាថ្នាប្រព្រឹត្តព្រហ្មចរិយធម៌ និងព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ អាចអាននិងនិមន្តអានបន្ថែមទៀតនូវសៀវភៅដែលខ្ញុំបានអានមកហើយ មាន សៀវភៅ «ជំនួយបព្វជ្ជាគ្រាដែលអផ្សុក» និងសៀវភៅ «ចំបាំងមាតុគ្រាម» ជាដើម ។
ម៉ោង ៦:៣២ នាទី ព្រឹក
COMMENTS