$h: Links

$h: Hero Section $show=home$hide=page

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home$hide=page

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read More...

អត្ថបទ​នានា​និយាយ​អំពី វប្បធម៌នៃការចែករំលែក​របស់​ជនជាតិ​ខ្មែរ

SHARE:

អត្ថបទ​នានា​និយាយ​អំពី វប្បធម៌នៃការចែករំលែក​របស់​ជនជាតិ​ខ្មែរ

១.​ ប្រភពវិទ្យុបារាំងអន្តរជាតិ​ សិល្បៈ​នៃ​ការចែក​រំលែក​មាន​តម្លៃ​ធំធេង​ក្នុង​ការជួយ​គ្នា​រវាង​ខ្មែរនិង​ខ្មែរ

ដោយ ប៉ែន បូណា

កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក រស់​ដោយ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ជំនួយ​បរទេស។ ប៉ុន្តែ ​នៅ​ក្នុង​សង្គម​ដ៏ក្រីក្រ​មួយ​នេះ ​ប្រជាពលរដ្ឋ​មាន​វប្បធម៌​ម្យ៉ាង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ នោះគឺ​វប្បធម៌​នៃ​ការចែករំលែក​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅ​មក។ ​ទស្សនវិជ្ជា​នេះ​មាន​តម្លៃ​ធំធេង​សម្រាប់​ជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ ភាព​ក្រីក្រ ​ក៏ដូច​ជា​កាត់​បន្ថយ​ការពឹងពាក់​លើ​ជំនួយ​បរទេស។តាមរយៈ ភាព​សស្រាក់ សស្រាំ​ក្នុង​ការជួយ​ជនរងគ្រោះ​ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពានពេជ្រ ​គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​សិល្បៈ​នៃ​ការ​ចែករំលែក ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​គួរ​តែ​លើក​តម្កើង។

គ្រាន់តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ប្រាក់​ជាច្រើន​លាន​ដុលា្លរ ត្រូវ​គេ​ប្រមូល​បាន​សម្រាប់​ជួយ​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់ នៅ​ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ។ មហាជន​ខ្មែរ​គ្រប់ ទិសទី​បាន​សស្រាក់ សស្រាំ​ចូល​វិភាគទាន​ដោយ​ជ្រះថ្លា​បំផុត ដើម្បី​ជួយ​ជន​រួមជាតិ​របស់​ខ្លួន ដែល​បាន​ទទួល​រងគ្រោះ។ នេះ​ជា​ព្រឹត្តិការណ៍​ទី២ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បង្ហាញ​ពី​មហា​ចលនា​សាមគ្គី​គ្នា​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​បរិច្ចាគ​ភោគផល​ដែល​ខ្លួន​មាន ដើម្បី​ជួយ​ជន​រួមជាតិ​របស់​ខ្លួន។ ព្រឹត្តិការណ៍​ទី១ គឺ​រលក​ចលនា​ជាតិ​និយម​ដ៏ធំ​មួយ​ដែល​បាន​កើត​ឡើង កាលពី​អំឡុង​ឆ្នាំ២០០៨​បន្ទាប់​ពី​ទាហាន​ថៃ​ចូល​ឈ្លានពាន​ប្រាសាទ​ព្រះវិហារ។ កាលណោះ ​ពលរដ្ឋ​ខ្មែរ​បាន​សស្រាក់​សស្រាំ​ក្នុង​ការជួយ​ឧបត្ថម្ភ​កងទ័ព​សមរភូមិ​មុខ​ក៏ដូច​ជា​ជួយ​កសាង​សមិទ្ធផល​នានា ដូចជា​ផ្លូវ​ឡើង​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ជាដើម។ តាមពិត នេះ​មិន​មែន​ជា​បាតុភូត​ថ្មី សម្រាប់​សង្គម​ខ្មែរ​ឯណា។ ​សង្គម​ខ្មែរ​ធ្លាប់​មាន​សាមគ្គី​ភាព​រឹងមាំ​តាំង​ពី​ដូនតា​មក​ម៉្លេះ។ ​ប៉ុន្តែ ​ឆ្លងកាត់​របត់​សង្គម​ដ៏​វិនាស​ហិនហោច ប្រកប​ដោយ​ការកាប់​សម្លាប់​គ្នា គ្មាន​ត្រាប្រណី រយៈពេល​ជិត​បី​ទសវត្សរ៍​ ជនជាតិ​ខ្មែរ​បាន​ទទួល​រង​នូវ​វិនាសកម្ម​យ៉ាង​ដំណំ​បំផុត​ ទាំង​ទ្រព្យសម្បត្តិ​និង​ស្មារតី។ ទាំងនេះ ជា​ដើមហេតុ​នាំឲ្យ​មនុស្ស​ខ្មែរ​ជាច្រើន ក្រោយ​សម័យ​សង្គ្រាម​ហាក់​បាន​ផ្លាស់ប្តូរ​ផ្នត់​គំនិត ពោល​គឺ​ម្នាក់ៗ​ហាក់​ដូច​ជា​គិតតែ​ពី​រក​វិធី​រស់​តែ​រៀងៗ​ខ្លួន ដោយ​មិន​សូវ​ជា​អើពើ​ចំពោះ​អ្នក​ដទៃ​ឡើយ។ ​គំនិត​សួនតួ​និយម​នេះឯង​ដែល​បង្កើត​ឲ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ទៅៗ​រវាង​អ្នកមាន​និង​អ្នកក្រ។ អ្នកក្រ​ត្រដរ​រស់ រីឯ​អ្នកមាន​ខ្ពស់ៗ ហួស​ពី​ការស្មាន។ យ៉ាងណា​ក៏ដោយ​ ផ្នត់​គំនិត​សាមគ្គីភាព និង​ឯកភាព​ជាតិ​មិន​បាន​ទៅណា​ឆ្ងាយពី​មនុស្ស​ខ្មែរ​ឡើយ។ ​ប៉ុន្តែ ​អ្វី​ដែល​ខ្វះខាត​នោះ គឺ​ប្រហែល​ជា​ការផ្តួចផ្តើម​គំនិត​តែ​ប៉ុណ្ណោះ។ ​តាមរយៈ​មូលនិធិ​នានា​ដែល​បាន​បំផុស​ចលនា​មហាជន​ឲ្យ​រួបរួម​សាមគ្គី​គ្នា និង​ជួយ​គ្នា​ទៅ​វិញ ទៅមក ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពានពេជ្រ ​គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តម្លៃ​នៃ​វប្បធម៌​ចែករំលែក​ដែល​ជាដួង​ព្រលឹង​នៃ​សង្គម​ខ្មែរ​ពិត​ជា​មិន​បាន​បាត់បង់​ទៅ​ណា​ឡើយ។ ជាការ​ពិត​ណាស់ ​«សាមគ្គី​ជាកម្លាំង» ឬ​«ជួយគ្នា​ក្នុង​គ្រាក្រ» សុទ្ធសឹង​ជាទ្រឹស្តី​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​បាន​ស្គាល់​ទាំង​អត្ថន័យ និង​អត្ថរស។ ​ប៉ុន្តែ​តម្លៃ​នៃ​ទស្សនៈវិជ្ជា​របស់​វា ច្រើន​តែ​ត្រូវ​បាន​គេ​បំភ្លេច នៅ​ក្នុង​យុគសម័យ​ដែល​សង្គម​ហាក់​ដូច​ជា​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ជំនួយ​បរទេស។ ពិត​ហើយ​ថា ជំនួយ​បរទេស​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្តារ​ឡើង​វិញ នូវ​សង្គម​មួយ​ដ៏​ខ្ទេចខ្ទាំ​ដូចជា​ប្រទេស​កម្ពុជា​នេះ​ជាដើម។ ប៉ុន្តែ ​ពេល​ខ្លះ​ការ​ផ្តេកផ្តួល​ទៅ​លើ​ជំនួយ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក បាន​ធ្វើឲ្យ​យើង​ភ្លេច​ប្រើប្រាស់​សិល្បៈ​ដ៏​មាន​តម្លៃ​ដែល​មាន​ស្រាប់​ក្នុង​សង្គម​របស់​ខ្លួន នោះគឺ​សិល្បៈ​នៃ​ការចែករំលែក​នេះឯង។ ​គឺ​ចែក​រំលែក​ក្នុង​ទស្សនៈ​«ខ្មែរ​ជួយ​ខ្មែរ» ក្នុង​នាម​ជា​ជនជាតិ​ដែល​មាន​ឈាមជ័រ​ដូចគ្នា។ ក្នុង​ន័យ​នេះ ​ខ្មែរ​អ្នក​មាន​ដែល​បាន​ទទួល​ភាគផល​ច្រើន​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស នៅ​ក្រោយ​សង្គ្រាម​ គួរ​តែ​ក្រឡេក​ថយក្រោយ​ទៅ​មើល​ជនរួម​ឈាម​របស់​ខ្លួន មួយ​ចំនួន​ដែល​កំពុង​ស្រេកឃ្លាន ឬ​កំពុង​ដេក​ឈឺ​ដោយ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ឬ​កំពុង​រងទុក្ខ​ដោយ​ប្រការ​ផ្សេង​ទៀត។

តាម​រយៈ​កម្លាំង​សាមគ្គី និង​ការ​ចែក​រំលែក​ដើម្បី​ជួយ​គ្នា ​គេប្រាកដ​ជា​អាច​ជួយ​រំលែក​ទុក្ខ​គ្រួសារ​ខ្មែរ​ជាច្រើន។ ​ប៉ុន្តែ ​ដើម្បី​ឲ្យ​មាន​ចលនា​សស្រាក់​សស្រាំ​នៃ​ការជួយ​គ្នា​នេះវា​ទាមទារ​ឲ្យ​មាន​ការ​ផ្តួច​ផ្តើម​ពីសំណាក់​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​ និង​ការធ្វើ​ជាគំរូ​ពីសំណាក់​អ្នក​ដឹកនាំ និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទាំងឡាយ។ ម្យ៉ាងទៀត ​សិល្បៈ​នៃ​ការចែក​រំលែក​នេះ​គួរ​តែ​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មហា​ចលនា​សង្គម​ទូទាំង​ប្រទេស​មួយ​នៅ​ក្នុង​បរិបទ​ដែល​ប្រជា​ពលរដ្ឋ​​ខ្មែរ​ជាច្រើន​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅ​ឡើយ។ ការបង្កើត​មូលនិធិ​សង្គ្រោះ​នានា​សម្រាប់​ជួយ​ជន​ក្រីក្រ ពិត​ជា​មាន​តម្លៃ​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ ហើយ​វិធី​នេះ​ពិត​ជា​អាច​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក ឬ​ក៏​ពី​សោកនាដកម្ម​ផ្សេងៗ​ទៀត៕

ប្រភព៖ http://www.khmer.rfi.fr/cambodian%20show%20their%20solidarity%20after%20stampede

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង

២. ប្រភពកម្ពុជាថ្មី​ KPT និង អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន

វប្បធម៌​នៃ​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ​ធ្លាក់ចុះ​!
ដោយៈ ខៀវ ចាន់ណា

កាលពី​សម័យ​បុរេប្រវត្តិ មនុស្ស​នៅក្នុង​សង្គម​ខែ្មរ គឺជា​មនុស្ស​ដែល​មាន​ការ​ចែករំលែក បើ​ទោះបីជា​ពួកគេ​រស់នៅ​ ដោយ​មិនបាន​ស្វែង​យល់ដឹង​ច្រើន​ពី​បញ្ហា​សង្គម​របស់​ពួកគេ​ក៏​ដោយចុះ។ ការរស់នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេៗ រស់​ដោយ​ភាព​សប្បាយ​រីករាយ រស់​យ៉ាង​មាន​សុភមង្គល ដោយ​ការរស់នៅ​ជា​កុលសម្ព័ន្ធ​។ ទោះបីជា​​​​​ខ្មែរ​ពី​ជំនាន់​មុន មិនសូវ​ទទួលបាន​ការ​អប់រំ​ច្រើន ដូច​មនុស្ស​ក្នុង​សម័យ​បច្ចុប្បន្ននេះ​ក្តី តែ​គេ​ជា​មនុស្ស​ដែលមាន​គុណធម៌​ស្របតាម​ធម្មជាតិ​របស់​គេ​។ សម្រាប់​បច្ចុប្បន្ន ការចេះដឹង​បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​តូច តែងតែ​ស្វែងរក​នូវ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន សម្រាប់​ខ្លួនឯង សម្រាប់​បក្សពួក​គ្រួសារ​ពួកគេ​ជាដើម ហើយ​ពួកគេ​មិនសូវ​ជា​យកចិត្តទុកដាក់​នឹង​អ្នកដទៃ ក្រៅពី​សាច់ញាតិ​របស់​គេ​ឡើយ។ ទាំង​អស់​នេះ អាច​បង្ហាញ​ឲ្យ​ឃើញថា ការ​ចែករំលែក​​ក្នុង​សង្គម​បច្ចុប្បន្ន​មាន​

ការ​ធ្លាក់​ចុះ។ ហេតុអ្វី​បានជា​វប្បធម៌​នៃ​ការចែករំលែក​ធ្លាក់ចុះ​ក្នុងសង្គម​ខ្មែរ​?

អតីតកាល​របស់​ប្រទេស​កម្ពុជា​បាន ធ្វើ​ឲ្យ​ប្រទេស​នេះ រង​ប្រះ​ស្រាំ​យ៉ាង​ខ្លាំង តាមរយៈ​សកម្មភាព​ផ្សេងៗ ដូចជា​ការឈ្លានពាន​របស់​បរទេស និង​សង្គ្រាមស៊ីវិល​ក្នុងស្រុក​គ្មាន​ស្រាកស្រាន្ត។ ភាពឈឺចាប់​ទាំង​អស់​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួនធំ មិន​ចង់​ជួប​វា​ជា​លើក​ទី​២​ទៀត​ទេ ឬក៏​មិន​ចង់​ជួប​ជា​រៀង​រហូត​តែម្តង។ តាមរយៈ​ការឈ្លានពាន​របស់​បរ​ទេស​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ប្រទេស​នេះ រង​នូវ​ឥទ្ធិពល​វប្បធម៌​របស់​បរទេស លើ​ប្រជាជន​កម្ពុជា​។ ការហូរចូល នៃ​វប្បធម៌​អាក្រក់​មួយចំនួន​បានប្រែក្លាយ​ជនជាតិខ្មែរ មួយ​ចនួន​តូច កើតជា​មនុស្ស ដែល​សម្បូរ​ភាព​អាត្មានិយម។

ចាស់ៗ​ព្រឹទ្ធាចារ្យ​តាម​ភូមិ បាន​រៀបរាប់​រឿង​ពី​អតីតកាល​ថា កាលពីមុន​បើ​មាន​កម្ម​វិធី​អ្វីមួយ​ក្នុងភូមិ គេ​ជួយ​គ្នា​ទៅវិញ ទៅមក​អ្នកខ្លះ​ជួយ​នេះ អ្នកខ្លះ​ជួយ​នោះ ទៅតាម​លទ្ធភាព​របស់​គេ​រៀងៗ​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​សប្បាយរីករាយ​របស់​ប្រជាជន​ក្នុងភូមិ ក៏​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ដែរ ភាតរភាព​បាន​កើត​ឡើង​ជុំវិញ​មហា​គ្រួសារ​ខ្មែរ។ ប្រសិនបើ​មាន​ភូមិ​ណាមួយ​មាន​ពិធី​អ្វីមួយ គេ​តែងតែ​រៀបចំ​ការ​រាំ​កម្សាន្ត​សប្បាយ ហើយ​អ្នក​ដែល​មិនមែន​ជា​សមាជិក​ក្នុងភូមិ​នោះ ក៏​អាច​ចូលរួម​កម្សាន្ត​សប្បាយ​បានដែរ។ នេះ​គឺជា​ការ​រៀបរាប់​ពី​ការ​ចែករំលែក​របស់ ប្រជាជន​ខ្មែរ​កាលពី​អតីតកាល។ ផ្ទុយទៅវិញ សម្រាប់​បច្ចុប្បន្ន​នេះ ប្រសិនបើ​ក្នុងភូមិ ឬ​សហគមន៍​ណាមួយ​មាន​រៀបចំ​កម្ម​វិធី​អ្វីមួយ នោះ​ប្រាកដជា​គ្មាន​អ្នកភូមិ ឬ​អ្នក​សហគមន៍​ដទៃទៀត​ចូលរួម​ក្នុងការ​កម្សាន្ត​សប្បាយ​ទេ​។ ខ្ញុំ​សូម​ធ្វើការ​កត់សម្គាល់ថា​បញ្ហា​ទាំង​អស់នេះ កើតឡើង​ច្រើន​ទៅលើ​យុវវ័យ​ខ្មែរ​មួយចំនួន​។​

​បន្ថែម​លើសពីនេះ បើ​គេ​រៀបចំ​ឲ្យ​មាន​ពិធី​រាំ​លេង​សប្បាយ គេ​គួរតែ​គិតគូរ​ដល់​ការ ជួល​គ្រូពេទ្យ​បម្រុង​ទុក ដើម្បី​ត្រៀម​ដេរ​អ្នក​រងរបួស​ដោយសារ​ការ​វាយតប់​គ្នា។ តើ​ការចែករំលែក​របស់​យុវជន​ខ្មែរ​មួយចំនួន​នោះ បាត់​ទៅណា​អស់ហើយ​? ភាព​កោងកាច អាង​កាប់​អាង​ចាក់​នេះ បានកើត​លើ​យុវជន​ខ្មែរ​ដោយ​របៀប​ណា​? ហេតុអ្វី​ក៏​មិនចេះ​ចែករំលែក​ការ​សប្បាយ តែ​បែរជា​នាំគ្នា​ចែករំលែក​ការ​វាយតប់​គ្នា​ទៅវិញ​? នេះ​ពិតជា​ដូច​ការ​លើកឡើង​នៅក្នុង​ស្នាដៃ​និពន្ធ​របស់ ភិ​រ​ម្ស​ភាសា​អ៊ូ ហៅ​ក្រម​ង៉ុ​យ ដែល​លោក​បាន​លើកឡើង​ថា ត្បិត​មនុស្ស​ឥឡូវ យកខុស​ជា​ត្រូវ យក​ឆ្កួត​ធ្វើជា អំពើអាក្រក់ ឡិកឡក់​លីលា ព្រហើន​ពាន​ពារ អាង​មាស​អាង​ប្រាក់។ អាង​ព្រើល​អាង​ប្រាជ្ញ អាង​កោង​អាង​កាច អាង​កាប់​អាង​ចាក់ អាង​ជើង​អាង​ដៃ អាង​វាយ​អាង​ធាក់ អាង​គុក​ច្រវាក់ អាង​ម៉ាស៊ីន​កាត់ក​។ គិតៗ​ទៅ​ការ​លើកឡើង​របស់ ក្រម​ង៉ុ​យ​មិន​ខុស​ទេ ពោល​គឺ​ត្រូវ​ទាំង​១០០%​តែម្តង។

នៅក្នុង​បញ្ហា​គ្រោះថ្នាក់​ចរាចរ​​វិញ វា​ជា​រឿង​មួយ ដែល​នឹកស្មាន​មិន​ដល់​ថា​មាន​មនុស្ស​មួយចំនួន​អាច​ធ្វើ​ទង្វើ​អសីលធម៌​នេះ​ទៅរួច។ ទង្វើ​អសីលធម៌​នោះ គឺជា​ការ​លួយ​បន្លំ​យក​របស់របរ​របស់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរ។ បន្ថែម​លើស​ពីនេះ យើង​សូម​កោតសរសើរ ដល់​ក្រុម​មនុស្ស​ទាំងនោះ​អស់ពី​ដូង​ចិត្ត ព្រោះ​ពួកគេ​ហ៊ាន​លើក​ដៃ​យក​របស់របរ ដូចជា​ស្បែកជើង ទូរស័ព្ទដៃ នាឡិកាដៃ ខ្សែដៃ និង​ខ្សែក្រវាត់ ជាដើម​។ ពិតជា​អស្ចារ្យ​ណាស់​អ្នក​ជួយសង្គ្រោះ​! យ៉ាងណាមិញ ទាំងអស់នេះ​គឺ​គ្រាន់តែ​ជា​ទង្វើ​របស់​ជន​ឱកាស​និយម​មួយចំនួន តែប៉ុណ្ណោះ​។ ផ្ទុយទៅវិញ ក៏មាន​ជន​សប្បុរស​មួយចំនួន​បាន​ជួយ​ជនរងគ្រោះ តាមរយៈ​ការ​ហៅ​ទូរស័ព្ទ​ហៅ​ឡានពេទ្យ ការជួយ​សង្គ្រោះ​បឋម ហើយ​គេ​ក៏​គ្មាន​បំណង​ចង់បាន​របស់​របរ​របស់​ជនរងគ្រោះ​ដែរ​។

​បើ​និយាយ​ដល់​គ្រោះ​អគ្គីភ័យ​វិញ ពួក​មនុស្ស​ឈ្លើងសង្គម ឬ​ពួក​មនុស្ស​ឱកាស​និយម​មួយចំនួន ចាំតែ​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ ខណៈ​ពេលដែល​ជនរងគ្រោះ​កំពុង​ប្រសេចប្រសាច ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​របស់​ខ្លួន ចេញពី​កន្លែង​មាន​អគ្គីភ័យ។ ជន​ឈ្លើងសង្គម​ទាំងអស់នោះ ក៏​ធ្វើជា​ជួយ​ប្រមូល​របស់របរ​ទាំងនោះ តែ​ធាតុ​ពិត​គឺ​ប្រមូល​ទៅ​ដាក់​ផ្ទះ​របស់​ខ្លួន​ទៅវិញ។ ចំណែកឯ​មន្ត្រី​ពន្លត់អគ្គីភ័យ​មួយចំនួន​តូច ក៏​ប្រៀប​បាន​ទៅ​នឹង​ពួក​ឈ្លើងសង្គម​ដែរ ពោល​គឺ​បើ​ម្ចាស់ផ្ទះ​មិន​ឲ្យ​សំណែន​ខ្លះ ពួកគេ​មិន​ជួយ​ពន្លត់ភ្លើង​ឡើយ។ តើ​ជន​មួយ​ក្តាប់​តូច​នោះ មាន​តួនាទី​អ្វី​ទៅ​? ហើយ​ពួកគេ​មិនមែនជា​មន្ត្រី​របស់​រដ្ឋ​ទេ ឬៗ​គេ​ជា​បុគ្គលិក​ស៊ីឈ្នួល​ពន្លត់​អគ្គីភ័យរ​បស់​ក្រុមហ៊ុន​? មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​មនុស្ស​មួយចំនួនទៀត​គ្មាន​តួនាទី​អ្វី​សោះ តែ​បែរជា​ដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ប្រាប់​ថាបើ​មិន​ឲ្យ​ថ្លៃ​ទឹកតែ​ខ្លះ គេ​អត់​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​ផ្ទះ​នោះទេ​។ កន្លងមក​យើង​ក៏​សូម​លើកទឹកចិត្ត​ដល់​​ប្រជាពលរដ្ឋ និង​មន្ត្រី​ពន្លត់អគ្គីភ័យ ផ្សេងទៀត ដែល​ហ៊ាន​ចែករំលែក​កម្លាំងកាយ និង​បំពេញ​តួនាទី ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក។

នៅក្នុង​ជំនឿ​សាសនា​វិញ មនុស្ស​បាន​យក​លុយ​យ៉ាងច្រើន ដើម្បី​ប្រាថ្នា​ទៅ​កើត​ឋានសួគ៌។ ប៉ុន្តែ​បើ​គេ​យក​លុយ​នៃ​ជំនឿ​សាសនា​ទាំង​អស់​នោះ មក​បរិច្ចាគ​ឲ្យ​ក្មេងៗ ដែល​ផ្ទុកមេរោគ​អេដស៍ ជន​ទីទាល់ក្រ កសាង​ផ្លូវថ្នល់ បណ្ណាល័យ សាលារៀន និង​មន្ទី​រពេទ្យ​វិញ គឺ​ពិតជា​ការ​ធ្វើ​បុណ្យ​ដ៏​ល្អ​ក្នុង​បច្ចុប្បន្ន​ជាតិ​។ ជំនឿ​នាំមក​នូវ​អវិជ្ជា វិទ្យាសាស្ត្រ​នាំមក​នូវ​ពុទ្ធិ​។ នៅពេល ដែល​អ្នកណាម្នាក់ ជឿ​លើ​រឿង​អ្វីមួយ មិន​ថាតែ​សាសនា​ទេ នោះ​គេ​នឹង​បោះបង់ចោល​ការគិត​ពិចារណា​តាមរយៈ​ខួរក្បាល។ ចំណែក​ឯ​​វិទ្យាសាស្ត្រ​វិញ គឺជា​ការសិក្សា​ឃើញ​ជាក់ស្តែង​ទៅលើ​រឿង​អ្វីមួយ ហើយ​វា​កើតឡើង​ក្នុង​បច្ចុប្បន្នកាល​នេះ តែម្តង មិន​ត្រឹមតែ​ប៉ុណ្ណោះ វិទ្យាសាស្ត្រ អាច​ឲ្យ​គេ​សិក្សា និង​ពិសោធន៍​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​ខួរក្បាល​របស់​មនុស្ស។ យ៉ាងណាមិញ យើង​សូម​អរគុណ​ដល់​សាសនា​មួយចំនួន ដែល​បាន​បង្ហាត់​មនុស្ស​ឲ្យ​ចេះ ជួយ​មនុស្ស ហើយ​ធ្វើ​ឲ្យ​មនុ​ស្ស​មាន​សីលធម៌។ សម្រាប់​បច្ចុប្បន្ន​នេះ សាសនា​ក៏បាន​ដើរតួ​អប់រំ​មនុស្ស ជាពិសេស​យុវវ័យ​បាន​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​ខ្ញុំ​សូម​មិន​គាំទ្រចំពោះ​មនុស្ស​មួយចំនួន ដែល​ធ្វើបុណ្យ​ព្រោះតែ​ភាព​អាត្មានិយម​របស់ខ្លួន មិន​ខ្វល់​ពី​អ្នកដទៃ ពោលគឺ​ការធ្វើ​បុណ្យ​ព្រោះ​ចង់​ឡើងឋានសួគ៌​នេះ​តែម្តង​។ ខ្ញុំ​សូម​គាំទ្រ​សកម្មភាព​សង្គម​របស់​សាសនា ឬ​សកម្មភាព​ក្នុង​បច្ចុប្បន្ន​ជាតិ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម។

ទោះបីជា​ការលើក​ឡើង​ខាងលើ​បង្ហាញ ពី​ជន​ឈ្លើងសង្គម​មួយចំនួន ដែល​មាន​សកម្មភាព បង្ហាញ​ពី​ភាព​អាត្មានិយម ហើយ​មិនចេះ​ចែករំលែក​ជាមួយ​មនុស្ស ដែល​រស់នៅ​ក្នុង​សង្គម​ក៏ដោយ ក៏​យើង​សូម​គាំទ្រ​នូវ​សកម្មភាព​មួយចំនួន​របស់​យុវជន ក្នុង​ការជួយ​សង្គម​រ​បស់​គេ​។ យើង​បាន​ដឹងហើយ​ថា សង្គម​មួយ​មាន​ភាព​រីកចម្រើន​ទៅបាន លុះត្រាតែ​មនុស្ស​ក្នុង​សង្គម​នោះ​មានការ​ប្រស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ឬ​ជួយ​គ្នា​ទៅវិញ ទៅមក​។

បច្ចុប្បន្ននេះ ក៏មាន​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន រួមទាំង​កាកបាទក្រហមកម្ពុជា​ផង បាន​ធ្វើជា​សកម្មភាព​សង្គម​ជាច្រើន ដែល​ស្តែង​ពី​ការ​ចែករំលែក និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​សង្គម​។ ដូច្នេះ យើង​សង្ឃឹមថា ជន​ជា​ឈ្លើងសង្គម​មួយចំនួន​នោះ ងាក​មកជួយ​សង្គម​វិញ​៕

ប្រភព៖

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents