$h: Links

$h: Hero Section $show=home$hide=page

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home$hide=page

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read More...

វប្បធម៌​នៃ​ការ​ចែករំលែក​របស់​ជនជាតិ​ខ្មែរ

SHARE:

វប្បធម៌​នៃ​ការ​ចែករំលែក​របស់​ជនជាតិ​ខ្មែរ៖ ការ​បាត់បង់​​និង​មូលហេតុ​នៃ​ការ​បាត់បង់​ទៅ​នៃ​វប្បធម៌​នៃ​ការ​ចែករំលែក​របស់​ជនជាតិ​ខ្មែរ

ប្រធានបទ៖ វប្បធម៌​នៃ​ការ​ចែករំលែក​របស់​ជនជាតិ​ខ្មែរ

ប្លង់​កិច្ចការ
ក្រប
មាតិកា
សេចក្ដី​ផ្ដើម (១ទំព័រ)
១- ប្រវត្តិ​បញ្ហា (ធ្លាប់​មាន​ឯកសារ​ណា​សរសេរ ចងក្រង​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ឬ​ទេ? បើ​មាន តើ​មាន​ឯកសារ​ណា​ខ្លះ?)
២- អត្ថន័យ​នៃ​ពាក្យ​វប្បធម៌
៣- ទង្វើ (សកម្មភាព) មួយ​ចំនួន​ដែល​បង្ហាញ​ពី​ការ​ចែករំលែក​របស់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​សង្គម​ជាក់ស្ដែង
៤- ការ​បាត់បង់​ទង្វើ​ល្អ​មួយ​ចំនួន​របស់​ជនជាតិ​ខ្មែរ
៥- មូលហេតុ​នៃ​ការ​បាត់បង់​ទង្វើ​ទាំងនោះ
៦- សកម្មភាព​ជាក់ស្ដែង​របស់​ក្រុម​និស្សិត​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែក
៧- សេចក្ដី​សន្និដ្ឋាន
ឯកសារ​ពិគ្រោះ
ឧប​សម្ព័ន្ធ

សេចក្ដីផ្ដើម

(សមាជិក​ក្នុង​ក្រុម)

១- ប្រវត្តិ​បញ្ហា

(សមាជិក​ក្នុង​ក្រុម)

២- អត្ថន័យ​នៃ​ពាក្យ​វប្បធម៌

(សមាជិក​ក្នុង​ក្រុម)

៣- ទង្វើ (សកម្មភាព) មួយ​ចំនួន​ដែល​បង្ហាញ​ពី​ការ​ចែករំលែក​របស់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​សង្គម​ជាក់ស្ដែង

ខ្មែរ​ជា​ជាតិ​មួយ​ដែល​មាន​វប្បធម៌​ដ៏​រុងរឿង​និង​ល្អ​ផូរផង់ តាំង​ពី​បុរាណកាល​មក។ ជនជាតិ​ខ្មែរ​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ចែក​រំលែក​គ្នា​ទៅវិញ​ទៅមក ដែល​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​ក្រៃលែង។ ជាក់ស្ដែង តាមរយៈ​សកម្មភាព​សង្គម និង​ព្រឹត្តិការណ៍​សង្គម​នានា បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ផ្នត់គំនិត​យ៉ាង​ល្អ​ទាំងនេះ។

តាមរយៈ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​ពី​ភាព​សម្បូរ​បែប​នៃ​សកម្មភាព​នៃ​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ។ សកម្មភាព​ដ៏​សាមញ្ញ​មួយ ដែល​គេ​កត់សម្គាល់​ឃើញ​នោះ គឺ​ការ​ចែករំលែក​ភោគផល​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​សង្គម។ ទង្វើ​នេះ​ជា​ទំនៀម​ដ៏​សំខាន់​មួយ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​វប្បធម៌ ក៏​ដូចជា​ស្មារតី​ចេះ​ចែករំលែក​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​សង្គម​ខ្មែរ។ គេ​តែង​ចែករំលែក​ភោគផល​គ្នា​ទៅវិញ​ទៅមក ដោយ​ពុំ​គិត​ពី​ការ​ដោះដូរ​តាមរយៈ​ប្រាក់កាស​ឡើយ។ ដំណាំ បន្លែបង្ការ និង​ត្រី​សាច់​ជាដើម ត្រូវ​បាន​ចែករំលែក​គ្នា​ទៅវិញ​ទៅមក ប្រកប​ដោយ​ភាតរភាព។ លើស​ពី​នេះ​ទៀត ការ​ជួយ​ទុក្ខធុរៈ​គ្នា​នៅ​ក្នុង​សង្គម ក៏​ជា​ទង្វើ​មួយ​ដែល​ជនជាតិ​ខ្មែរ​បាន​អនុវត្ត និង​ចាត់​ទុក​ថា​ជា​វប្បធម៌ ដែល​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ទាក់ទិន​នឹង​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ។ រាល់​ពេល​មាន​ធុរៈ​នានា​ដូចជា ពិធី​មង្គលការ ឬ​ពិធី​បុណ្យទាន​ផ្សេងៗ ប្រជាជន​ខ្មែរ​តែង​មាន​ស្មារតី​ប្រកប​ដោយ​ភាព​ចែករំលែក ជួយ​យក​អាសា ទំនុកបម្រុង និង​ចូលរួម​យ៉ាង​អ៊ឹកធឹក។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​មាន​គ្រោះ​អាសន្ន​ផ្សេង ដូចជា គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ ជំងឺតម្កាត់​នានា ជនជាតិ​ខ្មែរ​បាន​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រជាជន​ក្នុង​សង្គម​ខ្មែរ តែង​ស្រុះស្រួល​គ្នា​ជួយ​យក​អាសា​តាម​លទ្ធភាព​រៀងៗខ្លួន ទាំង​ការ​ជួយ​លើ​ផ្នែក​កម្លាំង គំនិត​យោបល់ សម្ភារៈ និង​ប្រាក់កាស។ បើ​មាន​មនុស្ស​មាន​គ្រោះថ្នាក់​នៅ​តាម​ដង​ផ្លូវ គេ​តែង​ខ្នះខ្នែង​ជួយ​យក​អាសា​ មាន​ការ​ជួយ​ផ្ដល់​ដំណឹង​ទៅ​ភ្នាក់ងារ​ប៉ូលិស​មាន​សមត្ថកិច្ច​ជាដើម។ លើស​ពី​នេះ​ទៀត បើ​មាន​មនុស្ស​មាន​ជំងឺតម្កាត់ មាន​ខ្យល់​ចាប់ ឬ​ខ្យល់គរ​ជាដើម ប្រជាជន​ខ្មែរ​តែង​មាន​ចិត្ត​សប្បុរស​ជួយ​សង្គ្រោះ ដោយ​ជួយ​ផ្ដល់​ប្រេងខ្យល់ ឬ​ថ្នាំសង្កូវ​ផ្សេងៗ តាម​ដែល​គេ​អាច​ផ្ដល់​ឲ្យ​បាន។ ទង្វើ​ជួយ​យក​អាសា​គ្នា​ទៅវិញ​ទៅមក​នេះ​ហើយ ដែល​ជា​សកម្មភាព​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ចែករំលែក​រវាង​គ្នា​នឹង​គ្នា​នៅ​ក្នុង​សង្គម​មួយ​នេះ។ បន្ថែម​លើ​នេះ​ទៀត ជនជាតិ​ខ្មែរ​បាន​ប្រកាន់​នូវ​សុជីវធម៌ និង​ក្រមសីលធម៌​ដ៏​ល្អ​ប្រពៃ​ជាច្រើន ដែល​ទង្វើ​ទាំង​នោះ​បាន​លាតត្រដាង​យ៉ាង​ប្រត្យក្ស​ពី​វប្បធម៌ និង​សកម្មភាព​នៃ​ការ​ចែករំលែក​គ្នា​ក្នុង​សង្គម​ខ្មែរ។ ជាក់ស្ដែង នៅ​តាម​ទីសាធារណៈ ខ្មែរ​តែង​ប្រកាន់​នូវ​សុជីវធម៌​ដ៏​ល្អ ពោល​គឺ​នៅ​តាម​ទី​ធ្វើ​ដំណើរ ឬ​ទី​សម្រាក គេ​ទុក​ឲ្យ​ស្ត្រី ​ឬ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ធ្វើ​ដំណើរ ឬ​សម្រាក​ជាមុន។ បើ​មាន​ការ​ហែ​ក្បួន​តាម​ដង​ផ្លូវ គេ​តែង​ឈប់​បង្អង់​ដំណើរ បើក​ផ្លូវ​ឲ្យ​ការ​ហែ​ក្បួន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ជាង​នេះ​ទៀត ក្នុង​សង្គម​ខ្មែរ គេ​តែង​ចែករំលែក​ចំណេះដឹង​គ្នា​ទៅវិញ​ទៅមក ពិសេស​ចាស់ព្រឹទ្ធាចារ្យ​តែង​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក​ចំណេះដឹង ចំណេះ​ធ្វើ និង​ការ​អប់រំ​សីលធម៌​ដល់​យុវជន យុវនារី ជំនាន់​ក្រោយ។ សកម្មភាព​ទាំង​នេះ​ជា​ភស្តុតាង​យ៉ាង​សាមញ្ញ​ដែល​បង្ហាញ​ពី​ការ​ចែករំលែក​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ការ​ប្រតិបត្តិ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ក្រៅ​ពី​សកម្មភាព​នៃ​ការ​ចែករំលែក ដែល​ស្ដែង​តាមរយៈ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ក៏​នៅ​មាន​សកម្មភាព​ជាច្រើន ដែល​បង្ហាញ​ពី​ការ​ចែករំលែក​ដ៏​សម្បូរ​បែប​នៅ​ក្នុង​វិស័យ​សង្គម​នានា។ គេ​សង្កេត​ឃើញ​ជា​រឿយៗ នៅ​ពេល​ដែល​សង្គម​ជួប​បញ្ហា​ផ្សេងៗ ជនជាតិ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ស្រុះស្រួល​គ្នា​ចូលរួម​ចែករំលែក​យ៉ាង​សស្រាក់សស្រាំ។ ជាក់ស្ដែង អង្គ​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទ្រង់​ចូលរួម​វិភាគទាន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្រោយ​ពី​មាន​ការ​ទទូច​សុំ​ជំនួយ​សប្បុរសធម៌​ពី​សំណាក់​លោក​សាស្ត្រាចារ្យ ប៊ែត រីចនឺ (Beat Richner) ដែល​ជា​ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា[1]។​ នោះ​ជា​ព្រះរាជ​សកម្មភាព​ដ៏​គួរ​ឲ្យ​កោតសរសើរ​ក្រៃលែង ដែល​បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​ពី​វប្បធម៌​នៃ​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ។ ជាង​នេះ​ទៀត ការ​ចែករំលែក​ក្រោម​រូបភាព​ជា​មូលនិធិ ឬ​សមាគម ត្រូវ​បាន​ស្ដែង​ចេញ​ជា​ញឹកញយ​ក្នុង​សង្គម​ខ្មែរ។ ជនជាតិ​ខ្មែរ តែង​មាន​ស្មារតី​សាមគ្គីភាព ក្នុង​ន័យ​ចែករំលែក គ្រប់​ពេល​ដែល​សង្គម​ត្រូវការ។ ចលនា​ជាតិនិយម ក្នុង​ន័យ​ចែករំលែក​ត្រូវ​បាន​លេច​ឡើង​កាល​ពី​អំឡុង​ឆ្នាំ២០០៨​ បន្ទាប់​ពី​ទាហាន​ថៃ​ចូល​ឈ្លានពាន​ប្រាសាទ​ព្រះវិហារ។ ប្រជាជន​សមរភូមិ​ក្រោយ​ពុំ​បាន​អោប​ដៃ​ឈរ​មើល​ឡើយ។ ផ្ទុយ​ទៅវិញ ពលរដ្ឋ​ខ្មែរ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​កងទ័ព​សមរភូមិ​មុខ ក៏​ដូច​ជា​ជួយ​កសាង​សមិទ្ធផល​នានា ដូចជា​ផ្លូវ​ឡើង​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ជាដើម។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​មហា​ព្រឹត្តិការណ៍​សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ មហាជន​ខ្មែរ​គ្រប់​ទិសទី​បាន​សស្រាក់សស្រាំ​ចូល​វិភាគទាន​ដោយ​ជ្រះថ្លា​បំផុត ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្លួន ដែល​បាន​ទទួល​រងគ្រោះ[2]។ លើស​ពី​នេះ​ទៀត សកម្មភាព​សប្បុរសធម៌​ជាច្រើន​ក្នុង​ន័យ​ចែករំលែក​ត្រូវ​បាន​លេច​ឡើង​ជា​ញឹកញយ។ តួយ៉ាង ការ​ចូលរួម​សកម្មភាព​ពី​សំណាក់​សិល្បករ សិល្បការនី ក្រោម​រូបភាព​ការ​ប្រគំ​តន្ត្រី​ជួយ​ដល់​កុមារ បាន​ប្រារព្ធ​ឡើង ហើយ​មាន​ការ​ចូលរួម និង​ធ្វើ​វិភាគទាន ពោល​គឺ​ការ​ចូលរួម​ចែករំលែក​យ៉ាង​ច្រើន​កុះករ។

គ្រប់​ទង្វើ និង​ សកម្មភាព​ទាំងនេះ​ជា​ភស្តុតាង​ជាក់ស្ដែង ដែល​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ចែករំលែក​ដ៏​សម្បូរ​បែប​ក្នុង​សង្គម​ខ្មែរ។

[1] http://khmerization.blogspot.com/2012/09/king-sihamoni-donated-10000-to-kantha.html
[2] http://www.khmer.rfi.fr/cambodian%20show%20their%20solidarity%20after%20stampede

៤- ការ​បាត់បង់​ទង្វើ​ល្អ​មួយ​ចំនួន​របស់​ជនជាតិ​ខ្មែរ

ថ្វី​ដ្បិត​តែ​សង្គម​ខ្មែរ​ជា​សង្គម​ដែល​ប្រកប​ដោយ​ការ​ចែករំលែក​រវាង​គ្នា​និង​គ្នា តែ​ទង្វើ និង​សកម្មភាព​នៃ​ការ​ចែករំលែក​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់។

ទង្វើ និង​សកម្មភាព​នៃ​ការ​ចែករំលែក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បាត់​បង់​ស្ទើរ​តែ​ទាំង​ស្រុង។ ជនជាតិ​ខ្មែរ ដែល​ធ្លាប់​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ចែករំលែក​ភោគផល​គ្នា​នោះ បែរ​មក​រក​និន្នាការ​ដោះដូរ​គ្នា​តាមរយៈ​ប្រាក់កាស​ជំនួស​វិញ។ ដំណាំ​អនុផល​នានា ទោះ​តិច ឬ​ច្រើន​ក្ដី គេ​ដោះដូរ​តាមរយៈ​ប្រាក់កាស​ទាំងអស់។ លើស​ពី​នេះ​ទៀត ទង្វើ ឬ​សកម្មភាព​នៃ​ការ​ចែករំលែក ក្រោម​រូបភាព​ការ​ជួយ​ទុក្ខធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​បាន​បាត់បង់​ជាច្រើន​ដែរ។ ខ្មែរ​ដែល​ធ្លាប់​តែ​មាន​ចរិត​ចេះ​ជួយ​ទុក្ខធុរៈ​អ្នកដទៃ បាន​ប្ដូរ​ផ្នត់គំនិត​សំងំ​យក​សុខ​រៀងៗខ្លួន ដោយ​ពុំ​សូវ​ឈឺឆ្អាល​នឹង​សុខទុក្ខ​របស់​អ្នកដទៃ​ដូច​ពីមុន​ទៀត​ឡើយ។ ជាង​នេះ​ទៀត ទង្វើ ឬ​សកម្មភាព​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​សីលធម៌ និង​សុជីវធម៌ មាន​ទង្វើ​ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ចែករំលែក​នានា​ចំពោះ​ស្ត្រី ឬ​ចាស់ព្រឹទ្ធាចារ្យ​ជាដើម ត្រូវ​បាន​បាត់បង់​ជា​បន្ត​បន្ទាប់។ យុវជន យុវនារី​ខ្មែរ​មួយ​ចំនួន បាន​បោះបង់​ចោល​នូវ​សុជីវធម៌ ដែល​ជា​ទង្វើ​បង្ហាញ​ពី​ការ​ចែករំលែក ហើយ​ប្រកាន់​យក​ទស្សនៈ​អាត្មានិយម ដែល​គិត​តែ​ពី​ខ្លួនឯង​ប៉ុណ្ណោះ។

៥- មូលហេតុ​នៃ​ការ​បាត់បង់​ទង្វើ​ទាំងនោះ

ក្នុង​បរិបទ​សកលភាវូបនីយកម្ម សង្គម​ខ្មែរ​បាន​ផ្លាស់ប្ដូរ​ជា​បន្ត​បន្ទាប់។ ទន្ទឹម​នឹង​ការ​ផ្លាស់ប្ដូរ​លើ​គ្រប់​វិស័យ ការ​ចែករំលែក​នៅ​ក្នុង​សង្គម​ខ្មែរ​ត្រូវ​បាន​ធ្លាក់​ចុះ។ ទង្វើ និង​សកម្មភាព​ចែករំលែក​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់។ គេ​ពិនិត្យ​ឃើញ​មាន​មូលហេតុ​ជា​ច្រើន​ទាក់ទិន​នឹង​បញ្ហា​នៃ​ការ​បាត់បង់​ទង្វើ និង​សកម្មភាព​នៃ​ការ​ចែករំលែក​ទាំងនោះ។

អតីតកាល​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រទេស​ រង​ប្រះស្រាំ​យ៉ាង​ខ្លាំង តាមរយៈ​សកម្មភាព​ផ្សេងៗ ដូចជា​ការឈ្លានពាន​របស់​បរទេស និង​សង្គ្រាមស៊ីវិល​ក្នុងស្រុក​គ្មាន​ស្រាកស្រាន្ត។ តាមរយៈ​ការឈ្លានពាន​របស់​បរ​ទេស​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ខ្មែរ រង​នូវ​ឥទ្ធិពល​វប្បធម៌​របស់​បរទេស លើ​ប្រជាជន​កម្ពុជា​។ ការ​ហូរ​ចូល​នៃ​វប្បធម៌​អាក្រក់​មួយ​ចំនួន​បាន​ប្រែក្លាយ​ជនជាតិ​ខ្មែរ​មួយ​ចំនួន​តូច កើត​ជា​មនុស្ស ដែល​សម្បូរ​ភាព​អាត្មានិយម។

ស្រដៀង​គ្នា​នេះ​ដែរ ការ​វិវត្ត​របស់​សង្គម​ខ្មែរ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ប្រកួតប្រជែង បាន​ធ្វើ​ឲ្យ​ខ្មែរ​បោះបង់​ចោល​ទង្វើ ក៏​ដូចជា​សកម្មភាព​នៃ​ការ​ចែករំលែក​មួយ​ចំនួន​ធំ។ ការ​ប្រកួតប្រជែង​លើ​គ្រប់​វិស័យ បាន​កែប្រែ​ផ្នត់គំនិត​ខ្មែរ​ពី​ការ​ប្រកាន់​វប្បធម៌​ចែករំលែក​គ្នា​ដើម្បី​រស់ ទៅ​រក​ទស្សនៈ​ដណ្ដើម​គ្នា​រស់​វិញ។

លើស​ពី​នេះ​ទៀត ការ​ធ្លាក់​ចុះ​នូវ​ការ​អនុវត្ត​សុជីវធម៌ និង​សីលធម៌ ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ទង្វើ និង​សកម្មភាព​នៃ​ការ​ចែករំលែក​បាត់បង់​ដែរ។ សុជីវធម៌ និង​សីលធម៌​ក្នុង​សង្គម គឺជា​កត្តា​ដ៏​សំខាន់​ដែល​ជួយ​បណ្ដុះ​ស្មារតី​ចែករំលែក​ក្នុង​សង្គម។

បន្ថែម​លើ​នេះ​ទៀត ការ​អប់រំ​ទាំង​ផ្នែក​ផ្លូវ​លោក និង​ផ្លូវធម៌ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បាត់បង់​នៃ​សកម្មភាព និង​ទង្វើ​នៃ​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ។ បច្ចុប្បន្ន មនុស្ស​ក្នុង​សង្គម​ខ្មែរ ចំណាយ​ពេល​យ៉ាង​ច្រើន​តែ​ទៅ​លើ​ការងារ​ចិញ្ចឹម​ជីវិត ដោយ​ភ្លេច​គិត​ពី​ការ​បណ្ដុះ​គំនិត​ចែករំលែក​លើ​ខ្លួនឯង និង​អ្នក​ជំនាន់​ក្រោយ។

កត្តា​ទាំងអស់​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ទង្វើ និង​សកម្មភាព​នានា​នៃ​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ ដែល​ធ្លាប់​បាន​អនុវត្ត​កន្លង​មក​បាន​បាត់បង់ និង​មួយ​ចំនួន​កំពុង​ប្រឈមមុខ​នឹង​ការ​បាត់បង់​ជា​បន្ត​បន្ទាប់។

៦- សកម្មភាព​ជាក់ស្ដែង​របស់​ក្រុម​និស្សិត​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ចែករំលែក

(សមាជិក​ក្នុង​ក្រុម)

៧- សេចក្ដីសន្និដ្ឋាន

ការ​ចែករំលែក​គ្នា​ទៅវិញ​ទៅមក គឺជា​វប្បធម៌​មួយ​ដ៏​ល្អ​ដែល​ខ្មែរ​បាន​អនុវត្ត​តាំង​ពី​ដើម​រៀង​មក។ វប្បធម៌​នៃ​ការ​ចែករំលែក​ក្នុង​សង្គម​ខ្មែរ​ជា​សញ្ញាណ​ដ៏​ថ្លៃថ្លា​របស់​ជាតិ​ខ្មែរ ដែល​ជា​ភស្តុតាង​យ៉ាង​សំខាន់​នៃ​ដួង​ព្រលឹង​វប្បធម៌ អរិយធម៌​ខ្មែរ។ ថ្វី​បើ​វប្បធម៌​ដ៏​ល្អ​ផូរផង់​នេះ បាន​បាត់បង់​មួយ​ចំនួន​ក្ដី ក៏​ខ្មែរ​មួយ​ភាព​ធំ​នៅ​តែ​បន្ត​អនុវត្ត និង​ថែរក្សា​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន។ ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ចំណាស់​មួយ​ដែល​មាន​វប្បធម៌-អរិយធម៌​ដ៏​ត្រចះត្រចង់​នៅ​ក្នុង​តំបន់ ជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុកដាក់​ឡើងវិញ​ក្នុង​ការ​បន្ត​អនុវត្ត និង​អភិរក្ស ទង្វើ និង​សកម្មភាព​នៃ​ការ​ចែករំលែក​ឲ្យ​បាន​ខ្លាំងក្លា។ ថ្នាក់​ដឹកនាំ​គួរ​ធ្វើ​ជា​គំរូ សម្រាប់​ជាតិ​ខ្មែរ​ទាំង​មូល​បន្ត​អនុវត្ត និង​អភិរក្ស​វប្បធម៌​នៃ​ការ​ចែករំលែក។ លើស​ពី​នេះ​ទៀត ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​គ្រប់​រូប ត្រូវ​បណ្ដុះ​ផ្នត់គំនិត និង​ស្មារតី​ចែករំលែក​ប្រកប​ដោយ​ភាតរភាព​ក្នុង​រង្វង់​សង្គមជាតិ​យើង​ឡើងវិញ។

ឯកសារ​ពិគ្រោះ

-http://khmerization.blogspot.com/2012/09/king-sihamoni-donated-10000-to-kantha.html
-http://www.khmer.rfi.fr/cambodian%20show%20their%20solidarity%20after%20stampede
-http://www.kampucheathmey.com/local-news/4401----57b-.html
-http://edition.bayontv.com.kh/discussing/21878-2014-02-19-12-44-19.html

ឧប​សម្ព័ន្ធ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង

សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា
កិច្ចការ​ជា​ក្រុម
មុខវិជ្ជា៖ ខេមរវិទ្យា
វគ្គ​សិក្សា៖ ២២ មេសា ២០១៤
សាស្ត្រាចារ្យ៖ សែ-អឿន
ជំនាន់៖ 49E1

អត្ថបទ៖ ហេង-រង្សី

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents