$h: Links

$h: Hero Section $show=home$hide=page

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home$hide=page

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read More...

ចំណាប់​អារម្មណ៍ ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ

SHARE:

ចំណាប់​អារម្មណ៍ ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ

ថ្នាក់​ប្រវត្តិសាស្ត្រ​ចាប់ផ្ដើម​ដំណើរការ​សិក្សា​នៅ​ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០១៥ ហើយ​ត្រូវ​បាន​បញ្ចប់ ដោយ​ភាព​ជោគជ័យ​នៅ​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ ខ្ញុំ​ក៏ដូចជា​មិត្ត​និស្សិត​ដទៃ​ទៀត បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​រយៈពេល​ជាង​បី​ខែ​នេះ។ សម្រាប់​ខ្ញុំ ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ជា​មុខវិជ្ជា​ចាំបាច់​មួយ​ដែល​និស្សិត​គ្រប់ៗ​រូប​គួរ​ត្រូវ​បាន​ចូលរួម​សិក្សា ដើម្បី​ជា​ប្រយោជន៍​ដល់​និស្សិត​ខ្លួនឯង​ផ្ទាល់​និង​សង្គមជាតិ។ ឆ្លង​តាម​ការ​សិក្សា​រយៈពេល​ជាង​បី​ខែ​នេះ ខ្ញុំ​យល់​ថា វិធីសាស្ត្រ​ដែល​ត្រូវ​បាន​យក​មក​បង្រៀន​ប្រកប​ដោយ​ភាព​សម្បូរ​បែប ដែល​ធ្វើ​ឲ្យ​រូប​ខ្ញុំ​ក៏ដូចជា​មិត្ត​និស្សិត​ឯ​ទៀត​ទទួល​បាន​នូវ​ចំណេះដឹង​និង​បទពិសោធន៍​ជាច្រើន។ ថ្វី​ដ្បិតតែ​វិធីសាស្ត្រ​នៃ​ការ​បង្រៀន​មាន​លក្ខណៈ​ប្លែក​បន្តិច តែ​ខ្ញុំ​នៅ​តែ​អាច​និយាយ​បាន​ថា ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ជា​មុខវិជ្ជា​សិក្សា​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទុន​ជា​មូលដ្ឋាន​ជាច្រើន ដែល​ខ្ញុំ​ពុំ​ដែល​បាន​ទទួល​ពីមុន​មក។ ក្នុង​រយៈពេល​នៃ​ការ​សិក្សា​ជាង​បី​ខែ​នេះ ខ្ញុំ​បាន​ខិតខំ​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង។ ជា​លទ្ធផល ខ្ញុំ​បាន​សង្កេត​ឃើញ​នូវ​ភាព​រីកចម្រើន​ជាច្រើន ក្រោយ​ពី​បាន​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ។ រូប​ខ្ញុំ​ផ្ទាល់​បាន​ទទួល​ចំណេះដឹង​និង​បទពិសោធន៍​ជាច្រើន ពិសេស​ពី​លោក​សាស្ត្រាចារ្យ​ផ្ទាល់។ ខ្ញុំ​បាន​ពិនិត្យ​ឃើញ​ភាព​ខុស​គ្នា​ជាច្រើន រវាង​មុន​និង​ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ។

កាល​ពី​មុន​ពេល​ចូល​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ រូប​ខ្ញុំ​ផ្ទាល់​ស្ថិត​ក្នុង​កម្រិត​នៃ​ភាព​ចេះដឹង​មួយ ដែល​ជា​គ្រឹះ​មូលដ្ឋាន​បាន​ពី​ការ​សិក្សា​នានា ទាំង​ក្នុង​គ្រួសារ សាលារៀន និង​សង្គម។ ភាព​ចេះដឹង​ជា​មូលដ្ឋាន​នេះ ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​តែ​មាន​ទឹក​ចិត្ត​បន្ត​ខិតខំ​បំពេញ​បន្ថែម​នូវ​ភាព​ខ្វះខាត​ទាំងឡាយ ដើម្បី​បង្កើន​គុណភាព​ចំណេះដឹង​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​រូប​ខ្ញុំ​ផ្ទាល់​និង​សង្គមជាតិ។ ជាក់ស្ដែង ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់​ខ្ញុំ​ប្រមាណ​ជាង​បី​ខែ​នេះ កើត​ចេញ​ពី​ទឹកចិត្ត​ចង់​ចេះ​ចង់​ដឹង និង​ស្មារតី​ត្រូវការ​ការ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​នានា។ ថ្វីបើ​ចំណេះដឹង​ដែល​ខ្ញុំ​មាន​នៅ​មុន​ពេល​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ ស្ថិត​ក្នុង​កម្រិត​មួយ​នៃ​ការ​ត្រូវការ​ការ​អភិវឌ្ឍ​បន្ត​ក៏​ដោយ ខ្ញុំ​នៅ​តែ​គិត​ថា ចំណេះដឹង​ទាំងនេះ​គឺ​ជា​ទុន​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ខ្ញុំ​បន្ត​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​ប្រកប​ដោយ​ជោគជ័យ​និង​ការ​រីកចម្រើន។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​សម្ដែង​នូវ​កតញ្ញុតាធម៌ ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោកអ្នក​ទាំងឡាយ​ដែល​មាន​ឧបការគុណ​ចំពោះ​រូប​ខ្ញុំ ដ្បិតអី​ចំណេះដឹង​ទាំងឡាយ​ដែល​ខ្ញុំ​ទទួល​បាន ជា​ចំណែក​បាន​ពី​លោកអ្នក​ទាំង​នោះ។ ខ្ញុំ​សូម​សម្ដែង​សេចក្ដី​ដឹងគុណ​ចំពោះ​មាតាបិតា គ្រូអាចារ្យ និង​ញាតិមិត្ត​គ្រប់​គ្នា ដែល​បាន​ផ្ដល់​នូវ​ចំណេះដឹង​ជា​ទុន​សម្រាប់​បន្ត​សិក្សា​រហូត​ដល់​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ដ​កម្ពុជា ដែល​ទើប​នឹង​បញ្ចប់​ថ្មីៗ​នេះ​ទៀត។

មិន​ខុស​គ្នា​ពី​ចំណេះដឹង​ដែល​ទទួល​បាន​ពីមុន​នេះ​ទេ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​រួច​មក ខ្ញុំ​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ជាច្រើន។ ក្នុង​នោះ​ដែរ អ្វី​ដែល​គួរ​កត់សម្គាល់​នោះ​គឺ ចំណេះដឹង​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ សុទ្ធសឹងតែ​ជា​ចំណេះដឹង​ដែល​ខ្ញុំ​ពុំ​ដែល​បាន​ជួប ពុំ​ដែល​បាន​យល់​ពីមុន​មក។ ចំណេះដឹង​ដែល​ទទួល​បាន​ពី​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ជា​ទុន​ថ្មី​មួយ​ទៀត ដែល​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​សមត្ថភាព​កាន់តែ​ខ្ពស់​ឡើងៗ​ជា​លំដាប់។ ពេញ​រយៈពេល​ជាង​បី​ខែ​នេះ មាន​អ្វីៗ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល។ អាច​និយាយ​បាន​ថា ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ទាំង​ចំណេះដឹង បទពិសោធន៍ និង​មេរៀន​ល្អៗ ដែល​អាច​យក​ទៅ​បម្រើ​ឲ្យ​ការ​សិក្សា​បន្ត ក៏ដូចជា​អាច​យក​ធ្វើ​ជា​គោល​ប្រតិបត្តិ​ក្នុង​កិច្ចការ​រស់នៅ។ មាន​អ្វីៗ​ជាច្រើន​ដែល​គួរ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ទីនេះ តែ​ខ្ញុំ​សូម​ការ​អនុញ្ញាត​​លើក​តែ​អ្វី​ដែល​ជា​គោល​សំខាន់ៗ​ប៉ុណ្ណោះ ដើម្បី​បាន​ជា​ប្រយោជន៍​សម្រាប់​ការងារ​និង​ការ​សិក្សា​ជា​បន្ត​តទៅ។

ដោយ​ពិត​ទៅ ចំណេះដឹង​ដែល​ខ្ញុំ​ទទួល​បាន ភាគ​ច្រើន​បាន​មក​ពី​ការ​បង្រៀន​របស់​លោក​សាស្ត្រាចារ្យ​ផ្ទាល់។ អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ គោលបំណង​នៃ​ការ​បង្រៀន​របស់​លោក​សាស្ត្រាចារ្យ ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​គោល​ដ៏​សំខាន់ ដែល​យុវជន​គ្រប់​រូប​គួរ​ត្រូវ​បាន​ចូលរួម​ក្រេប​យក​ចំណេះដឹង​ពី​គោលចារឹក​ទាំងនោះ។ លោក​សាស្ត្រាចារ្យ​ផ្ទាល់​ក៏​បាន​រំលឹក​ម្ដង​ហើយ​ម្ដង​ទៀត អំពី​គោលគំនិត​ទាំងនោះ (០១ សីហា ២០១៥, ១៩ វិច្ឆិកា ២០១៥)។ ទី១​គឺ ស្មារតី​ស្រលាញ់​ជាតិ ដែល​យុវជន​ខ្មែរ​គ្រប់​រូប​មិន​អាច​ខ្វះ​បាន ដើម្បី​ក្លាយ​ខ្លួន​ជា​យុវជន​ដ៏​ល្អ​សម្រាប់​សង្គមជាតិ។ ទី២​គឺ ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​គិត ដែល​ជា​ចំណុច​សំខាន់​មួយ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ពេញលេញ ហើយ​ចៀស​ផុត​ពី​ការ​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ត្រូវ​បាន​គេ​ប្រើប្រាស់។ ទី៣​គឺ កតញ្ញូ ដែល​ជា​គុណធម៌​ដ៏​សំខាន់​សម្រាប់​មនុស្សជាតិ​គ្រប់ៗ​គ្នា។ ទាំង​បី​នេះ ជា​គោលបំណង​នៃ​វគ្គ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា ចំណុច​ទាំង​នេះ មិន​ត្រឹម​តែ​ជា​គោលបំណង​នៃ​វគ្គ​សិក្សា​នេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មេរៀន​ដែល​អាច​យក​ទៅ​សិក្សា ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ពេញលេញ​និង​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទៀត​ផង។ បន្ថែម​លើ​នេះ​ទៀត អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​សាស្ត្រាចារ្យ​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ (០១ សីហា ២០១៥) អំពី​ការ​សិក្សា​ប្រវត្តិសាស្ត្រ​ជាតិ​ផ្សារភ្ជាប់​ទៅ​នឹង​ប្រវត្តិ​របស់​បុគ្គល​ជាក់ស្ដែង។ លោក​បាន​មាន​ប្រសាសន៍​ថា បុគ្គល​ម្នាក់​នៅ​ក្នុង​សង្គមជាតិ​មួយ​គឺ​ជា​បណ្ដុំ​មួយ​របស់​ជាតិ។ ក្នុង​នាម​យើង​ជា​បណ្ដុំ​មួយ​របស់​ជាតិ ពោល​គឺ​ពលរដ្ឋ​ដែល​ជា​កម្លាំង​ស្ថាបនា​ប្រវត្តិសាស្ត្រ​ជាតិ លោក​បាន​គូស​បញ្ជាក់​ឲ្យ​គិត​ពី​ប្រវត្តិ​របស់​ខ្លួន​យើង​ជាមុន​សិន។ តើ​គិត​ពី​ប្រវត្តិ​របស់​ខ្លួន​យើង​បែប​ណា? សំណួរ​ដំបូង លោក​ចាប់​ផ្ដើម​ដោយ​ការ​ចោទសួរ​ថា៖ តើ​ពី​មុន​យើង​នៅ​ឯណា? ឥឡូវ​កំពុង​ធ្វើ​អ្វី? ថ្ងៃស្អែក​ទៅ​ណា? ហើយ​ធ្វើ​អ្វី? សម្រាប់​ការ​ពិភាក្សា​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ទាក់ទិន​នឹង​សំណួរ​ទាំងនេះ ខ្ញុំ​បាន​រក​ឃើញ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​និង​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​របស់​ខ្ញុំ។ រឿងរ៉ាវ​ទាំង​នោះ គឺ​ប្រវត្តិ​របស់​ខ្ញុំ​នោះ​ឯង ដែល​បង្កើត​ឲ្យ​មាន​ខ្ញុំ​ក្នុង​ថ្ងៃនេះ។ ខ្ញុំ​ចាប់ផ្ដើម​គិត​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រវត្តិ​របស់​ខ្ញុំ។ មាន​ផ្នែក​ខ្លះ​គឺ​ជា​ប្រវត្តិ​ដែល​គាប់ប្រសើរ និង​ខ្លះ​ទៀត​ជា​ប្រវត្តិ​ដែល​មិន​គាប់ប្រសើរ ក្នុង​ទំនង​ដូច​ក្នុង​សេចក្ដី​ដែល​លោក​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​យ៉ាង​ក្បោះក្បាយ​រួច​មក​ហើយ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ សំណួរ​ដែល​សួរ​ថា "តើ​ពីមុន​ខ្ញុំ​នៅ​ឯណា?” ហាក់​គ្រាន់តែ​ជា​សំណួរ​សម្រាប់​ការ​ឆ្លុះបញ្ចាំង​ពី​ខ្លួន​ខ្ញុំ​ក្នុង​ពេល​កន្លងមក​ប៉ុណ្ណោះ។ ខ្ញុំ​អាច​នឹង​ព្យាយាម​គិត​ពិចារណា​ពី​រឿង​ទាំង​នោះ ដើម្បី​បាន​ជា​គតិ​និង​បទពិសោធន៍​សម្រាប់​ពេល​បន្តបន្ទាប់​ទៅ។ តែ​ខ្ញុំ​គ្មាន​លទ្ធភាព​នឹង​កែប្រែ​រឿង​ដែល​បាន​កន្លង​ហួស​ទាំងអស់​នោះ​បាន​ទេ។ ប្រវត្តិសាស្ត្រ​នោះ​បាន​ចប់​អស់​ទៅ​ហើយ គ្រាន់តែ​បាន​បន្សល់​ទុក​នូវ​មេរៀន​និង​បទពិសោធន៍​សម្រាប់​ខ្ញុំ​តែប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា រឿង​ទាំងនេះ​នឹង​ជំនួស​មក​វិញ​ដោយ​សំណួរ​បន្ត​បន្ទាប់​ដែល​សួរ​ថា៖ ឥឡូវ​ខ្ញុំ​កំពុង​ធ្វើ​អ្វី? ថ្ងៃ​ស្អែក​ខ្ញុំ​ទៅ​ណា? ហើយ​ខ្ញុំ​ធ្វើ​អ្វី? ពិត​ណាស់​ថា​ប្រវត្តិ​របស់​ខ្ញុំ មាន​ផ្នែក​ខ្លះ​គាប់ប្រសើរ និង​ខ្លះ​ទៀត​មិន​គាប់ប្រសើរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ថា​តើ​ឥឡូវ​ខ្ញុំ​កំពុង​ធ្វើ​អ្វី? ខ្ញុំ​កំពុង​ស្ថាបនា​ប្រវត្តិ​របស់​ខ្ញុំ​ឲ្យ​ល្អ​ប្រសើរ​សម្រាប់​ថ្ងៃនេះ​និង​ថ្ងៃស្អែក។ ខ្ញុំ​កំពុង​ខិតខំ​សិក្សា​យ៉ាង​យក​ចិត្ត​ទុកដាក់ ដើម្បី​អភិវឌ្ឍ​សក្ដានុពល​របស់​ខ្ញុំ។ អ្វី​ដែល​សំខាន់​មួយ​ទៀត ដែល​ខ្ញុំ​ទទួល​បាន​ពី​លោក​សាស្ត្រាចារ្យ​គឺ ការ​លើក​ឡើង​ពី​ទម្លាប់​នៃ​ការ​កត់ត្រា។ ឆ្លៀត​ក្នុង​ឱកាស​ជួប​គ្នា​ជា​លើក​ទី២ នៃ​ការ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ នា​ថ្ងៃអង្គារ ទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥ លោក​សាស្ត្រាចារ្យ​បាន​គូស​បញ្ជាក់​ឲ្យ​យើង​ខ្ញុំ​ដែល​ជា​និស្សិត បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សារប្រយោជន៍​នៃ​ការ​កត់ត្រា។ សម្រាប់​ខ្ញុំ ទម្លាប់​នៃ​ការ​កត់ត្រា​នៅ​មាន​កម្រិត​នៅ​ឡើយ។ ក្រោយ​ពី​បាន​ទទួល​ជ្រាប​ពី​ការ​ណែនាំ​របស់​លោក​សាស្ត្រាចារ្យ​រួច​មក ខ្ញុំ​បាន​និង​កំពុង​ពង្រឹង​ទម្លាប់​នៃ​ការ​កត់ត្រា​ឡើងវិញ។ ជាង​នេះ​ទៅ​ទៀត មេរៀន​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច ហើយ​ដែល​ត្រូវ​បាន​រំលឹក​មក​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​គឺ ស្មារតី​សាមគ្គីភាព​ផ្សារ​ភ្ជាប់​នឹង​ស្មារតី​នៃ​ការ​ស្ម័គ្រចិត្ត។ ចំណុច​ទាំង​ពីរ​នេះ ជា​ចំណុច​ដែល​ខ្ញុំ​ចងចាំ​យ៉ាង​ច្បាស់ ដ្បិតអី​លោក​សាស្ត្រាចារ្យ​រំលឹក​ជាច្រើន​លើក​ជា​ច្រើន​សា (០៨ កញ្ញា ២០១៥, ១០ កញ្ញា ២០១៥, ១៩ វិច្ឆិកា ២០១៥)។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា យន្តការ​ទាំង​ពីរ​នេះ (ស្មារតី​ស្ម័គ្រចិត្ត​និង​សាមគ្គីភាព) គឺ​ជា​គោល​គ្រឹះ​ដ៏​សំខាន់​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​មាន ដ្បិតអី​មនុស្ស​គ្រប់​រូប​កើត​មក​ហើយ ពុំ​អាច​រស់​តែ​ឯកឯង​បាន​ឡើយ។ ការណ៍​នេះ ទាមទារ​ឲ្យ​មនុស្ស​គ្រប់​រូប​ត្រូវតែ​មាន​ស្មារតី​សាមគ្គីភាព ស្ម័គ្រចិត្ត​ធ្វើ​ការងារ​ជា​ប្រយោជន៍​នានា ដើម្បី​បាន​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង​និង​ជន​ទូទៅ​ផង​គ្នា។ ក្នុង​ចំណុច​នេះ​ផង​ដែរ លោក​សាស្ត្រាចារ្យ​បាន​ផ្សារភ្ជាប់​គោលគំនិត​នេះ​ទៅ​នឹង​ទិដ្ឋភាព​ជាច្រើន ដែល​ល្មម​នឹង​អាច​ឲ្យ​និស្សិត​គ្រប់​រូប​យល់​ដឹង​យ៉ាង​ជាក់​ច្បាស់។ ជាក់​ស្ដែង លោក​សាស្ត្រាចារ្យ​បាន​រំលេច​គំនិត​អប់រំ​នេះ ទៅ​លើ​ការ​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​និង​ទិដ្ឋភាព​ចូលរួម​ធ្វើ​កិច្ចការ​ជា​ក្រុម។ ការ​រំលេច​ឡើង​ទាំងនោះ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​ស្មារតី​សាមគ្គីភាព​និង​ការ​ស្ម័គ្រចិត្ត។ ចំណុច​ជា​គោល​ដ៏​សំខាន់​មួយ​ទៀត ដែល​ខ្ញុំ​ទទួល​បាន​ពី​លោក​សាស្ត្រាចារ្យ​នោះ​គឺ ចំណេះដឹង​ដែល​ទាក់ទង​នឹង​ការ​សិក្សា​ប្រវត្តិសាស្ត្រ សម្រាប់​ឲ្យ​បាន​ជា​ប្រយោជន៍​សម្រាប់​ថ្ងៃនេះ​និង​ពេល​អនាគត ដែល​លោក​សាស្ត្រាចារ្យ​ឲ្យ​ឈ្មោះ​ថា​ជា​សួន​បន្លែ​ប្រវត្តិសាស្ត្រ។ នៅ​ថ្ងៃអង្គារ ទី១០ ខែ​សីហា ឆ្នាំ២០១៥ លោក​សាស្ត្រាចារ្យ​បាន​លើក​ប្រធានបទ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ផ្សារភ្ជាប់​នឹង​បច្ចុប្បន្នភាព​និង​អនាគត។ ខ្ញុំ​យល់​ថា គំនិត​អប់រំ​មួយ​នេះ​ពិត​ជា​សំខាន់​សម្រាប់​ជន​គ្រប់​រូប ពិសេស​សម្រាប់​យុវជន​ដែល​ជា​អនាគត​អ្នក​ដឹកនាំ​សង្គមជាតិ។ ប្រវត្តិសាស្ត្រ​ជា​មេរៀន សម្រាប់​ជាតិ​នីមួយៗ​បាន​ឆ្លង​កាត់។ អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ដែល​ជា​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​គួរ​កុំ​បណ្ដោយ​ឲ្យ​ស្នាម​ដាន​ប្រវត្តិសាស្ត្រ​ក្លាយ​ជា​មេរោគ​បំផ្លាញ​ការ​គិត លែង​ស្គាល់​ខុសត្រូវ។ អ្វី​ដែល​គួរ​ត្រូវ​បាន​គិតគូរ​ឡើង​វិញ គឺ​រៀន​ពី​ប្រវត្តិសាស្ត្រ​នៃ​អតីតកាល ហើយ​ធ្វើ​យ៉ាង​ណា​ព្យាយាម​កុំ​ឲ្យ​ស្នាម​ដាន​ជូរចត់​នៃ​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់​កើត​ឡើង​ហើយ​នោះ​វិល​មក​វិញ​ម្ដង​ទៀត។ ជា​មួយ​គ្នា​នេះ​ផង​ដែរ យើង​ជា​អ្នក​សិក្សា​គួរ​សម្លឹង​មើល​អតីតកាល​ក្នុង​ទិដ្ឋភាព​ជា​សួន​បន្លែ​ដែល​មាន​ស្រាប់ ដែល​យើង​អាច​ចូល​ទៅ​ស្វែងរក​ផល​នានា សម្រាប់​បង្កើត​បាន​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា សម្រាប់​ថ្ងៃនេះ​និង​ថ្ងៃស្អែក​បន្ត​ទៀត។ ចំណេះដឹង​បន្ត​ទៀត​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​សាស្ត្រាចារ្យ​នោះ គឺ​ការ​ចង្អុល​បង្ហាញ​ពី​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ឈប់សម្រាក។ នៅ​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥ គឺ​នៅ​មុន​ពេល​ការ​ឈប់សម្រាក​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់ លោក​សាស្ត្រាចារ្យ​បាន​គូស​បញ្ជាក់​ឲ្យ​និស្សិត​គ្រប់​គ្នា​ចេះ​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ឈប់សម្រាក។ ខ្ញុំ​លើក​យក​ចំណុច​នេះ​មក​រំលេច​ឡើងវិញ ព្រោះ​ខ្ញុំ​យល់​ថា ចំណុច​នេះ​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង។ ជន​មួយ​ចំនួន​រវល់​តែ​សប្បាយរីករាយ​នឹង​ការ​ឈប់សម្រាក បែរ​ភ្លេច​គិត​ដល់​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ឈប់​សម្រាក​នោះ។ ជា​រឿង​ដែល​គួរ​ឲ្យ​ស្ដាយ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ពី​ការ​ឈប់សម្រាក​របស់​ពួកគេ ដោយ​ទទួល​បាន​មកវិញ​ត្រឹម​តែ​ភាព​សប្បាយរីករាយ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ការ​ដាស់តឿន​របស់​លោក​សាស្ត្រាចារ្យ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ស្មារតី​ជានិច្ច ខិតខំ​ធ្វើ​យ៉ាង​ណា​ព្យាយាម​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​សម្រាក ដោយ​មិន​ធ្វេសប្រហែស​ឡើយ។ គោលគំនិត​ដែល​ខ្ញុំ​ទទួល​បាន​ជា​បន្ត​ទៀត គឺ​ទាក់ទង​នឹង​ចំណុច​មួយ​ដែល​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​គួរ​សង្កេត​ពិនិត្យ គឺ​សិទ្ធិ​ដែល​ខ្មែរ​យើង​ធ្លាប់​ទទួល​បាន​នៅ​សម័យ​អង្គរ ហើយ​ដែល​ត្រូវ​បាត់បង់​ទៅ​វិញ​ក្រោយ​សតវត្ស​ទី១៥។ ក្នុង​ចំណុច​នេះ ត្រូវ​បាន​លើក​ឡើង​មក​ចែករំលែក​ដោយ​លោក​សាស្ត្រាចារ្យ នៅ​ថ្ងៃអង្គារ ទី០៦ ខែ​តុលា ឆ្នាំ២០១៥។ លោក​សាស្ត្រាចារ្យ​បាន​លើក​ឡើង​ពី​សិទ្ធិ​ទាំង​បី​នោះ​រួម​មាន សិទ្ធិ​ចូលរួម​អភិវឌ្ឍ សិទ្ធិ​ទទួល​ផល និង​សិទ្ធិ​ទទួល​យស។ ដោយសារតែ​ហេតុ​នេះ​ហើយ ទើប​យើង​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​នា​សម័យ​អង្គ។ ការណ៍​នេះ ក៏​ជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប ត្រិះរិះ​ពិចារណា​ពី​មូលហេតុ​នៃ​ការ​ចុះ​ខ្សោយ​ក្រោយ​សម័យ​អង្គរ ហើយ​ចូលរួម​គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​ឈាន​ទៅ​រក​ភាព​រីកចម្រើន​បន្ត​ទៀត។ មេរៀន​ដាច់ដោយឡែក​មួយ​ទៀត អំពី​ការ​ដឹកនាំ ត្រូវ​បាន​លើក​មក​បង្រៀន នៅ​ថ្ងៃអង្គារ ទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ ជា​គោល​ចំណុច​ដែល​លោក​សាស្ត្រាចារ្យ​ចែករំលែក​នោះ​មាន​១៤ ចំណុច។ គ្រប់​ចំណុច​ទាំង​នោះ ជា​គោល​ដ៏​សំខាន់​សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​កិច្ចការ​នានា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ប្រកប​ដោយ​ការ​អភិវឌ្ឍ។

ក្រៅ​ពី​ចំណេះដឹង​ដែល​ទទួល​បាន​ពី​លោក​សាស្ត្រាចារ្យ ក៏​នៅ​មាន​ចំណេះដឹង​ជា​ច្រើន​ទៀត ដែល​ទទួល​បាន​ពី​ថ្នាក់ដឹកនាំ​នានា មិត្តភ័ក្ដិ និង​កិច្ចការ​នានា កំលុង​ពេល​នៃ​ការសិក្សា​អស់​រយៈពេល​ជាង​បី​ខែ​នេះ។ ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ជាច្រើន​ពី​មិត្ត​រួម​ក្រុម​ដែល​បាន​រួម​គ្នា​ចែករំលែក។ ការ​ធ្វើ​ការ​ជា​ក្រុម​នេះ​ផង​ដែរ បាន​ពង្រឹង​និង​ពង្រីក​ទស្សនៈ និង​គំនិត​របស់​ខ្ញុំ​ឈាន​ដល់​កម្រិត​មួយ​ដែល​កាន់តែ​ប្រសើរ ដូច​ពាក្យ​ចាស់​ពោល​ថា "គ្នា​ច្រើន​គំនិត​ច្រើន" ដូច្នេះ​ដែរ។ លើស​ពី​នេះ​ទៀត កិច្ចការ​សហគមន៍​ក៏​បាន​ផ្ដល់​នូវ​ចំណេះដឹង​ដល់​ខ្ញុំ​ជាច្រើន​ផង​ដែរ។ ក្នុង​ការ​ចូលរួម​ក្នុង​ការងារ​សហគមន៍​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែ​ច្បាស់​ពី​ការ​ចង្អុល​បង្ហាញ​ពី​តម្លៃ​នៃ​ស្មារតី​សាមគ្គីភាព​និង​ការ​ស្ម័គ្រចិត្ត។ ការងារ​សហគមន៍ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​នានា​ក្នុង​សង្គម ដែល​ជួយ​ឲ្យ​ខ្ញុំ​ចេះ​មាន​ទស្សនវិស័យ​វែងឆ្ងាយ ក្នុង​ការ​សម្លឹង​មើល​ពិភព​ខាងក្រៅ។ លើស​ពី​នេះ​ទៀត កិច្ចការ​សហគមន៍​បាន​ជួយ​ឲ្យ​ខ្ញុំ​បាន​យល់​ពី​តួនាទី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ ការ​ធ្វើ​កិច្ចការ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​ស្វែងយល់​ពី​បញ្ហា និង​ខិតខំ​ព្យាយាម​រក​វិធី​ដោះស្រាយ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​នាម​ជា​អនាគត​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​ពេល​ខាងមុខ។ ជាង​នេះ​ទៅ​ទៀត ក៏​នៅ​មាន​ចំណេះដឹង​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ចែករំលែក​កំឡុង​ពេល​នៃ​ការសិក្សា។ ចំណុច​មួយ​ដែល​ខ្ញុំ​ចង់​លើក​យក​មក​ក្នុង​ទីនេះ គឺ​នៅ​ថ្ងៃអង្គារ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ដែល​និស្សិត​ជនជាតិ​កូរ៉េ​មួយ​រូប​បាន​ចូល​មក​ចែករំលែក​ពី​ភាព​ស្រដៀង​គ្នា​នៃ​ប្រវត្តិ​នៃ​ប្រទេស​កម្ពុជា​និង​កូរ៉េ។ អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ថា ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​មាន​ភាព​ស្រដៀង​គ្នា​មែន​ពិត តែ​លទ្ធផល​ចុងក្រោយ​បែរជា​ខុស​គ្នា​ទៅវិញ។ ត្រង់​ចំណុច​នេះ ខ្ញុំ​មាន​មោទនភាព​ណាស់​ចំពោះ​ថ្នាក់​ដឹកនាំ​ខ្មែរ​យើង ដែល​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ។ ក្រោយ​ពី​ភ្លើង​សង្គ្រាម​បាន​បញ្ចប់ ខ្មែរ​យើង​នៅ​តែ​ខិតខំ​រហូត​រក្សា​បាន​នូវ​ឯករាជ្យ និង​ឯកភាព​ខ្មែរ​តែ​មួយ ដែល​ខុស​ពី​ប្រទេស​កូរ៉េ បែរជា​ត្រូវ​បែកបាក់​ជា​ពីរ​ទៅវិញ។ នេះ​ជា​មេរៀន​មួយ​ដ៏​ល្អ​សម្រាប់​ជាតិ​ខ្មែរ ក្នុង​ការ​បន្ត​រក្សា​សាមគ្គីភាព​រវាង​គ្នា​និង​គ្នា ដើម្បី​ភាព​សុខសាន្ត​និង​កិច្ច​អភិវឌ្ឍ​សម្រាប់​ជាតិ​យើង។ សំខាន់​ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​គណៈអធិបតី ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​ពី​លោក។ ឯកឧត្ដម វេង សិរីវុឌ្ឍ បាន​រួមចំណែក​គំនិត ដោយ​លោក​បាន​លើក​ឡើង​ថា ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយ​លោក​បាន​បញ្ចប់​ដោយ​សំណួរ​មកកាន់​យើង​រាល់​គ្នា​ថា យើង​ដែល​ជា​ជន​ជំនាន់​ក្រោយ មាន​សមត្ថភាព​រហូត​ដល់​ប្រើប្រាស់​របស់​ទំនើប​ជាច្រើន ថា​តើ​យើង​នឹង​អាច​បន្សល់​ទុក​នូវ​ស្នាដៃ​អ្វី​សម្រាប់​ជន​ជំនាន់​ក្រោយ​បន្ត​ទៀត? នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ ភ្ញាក់​ស្មារតី​ខិតខំ​ប្រឹងប្រែង​បន្ត ចូលរួម​ប្រឹងប្រែង​ធ្វើ ដើម្បី​បាន​ជា​ផលប្រយោជន៍​សម្រាប់​សង្គមជាតិ។

ដូច​ដែល​បាន​បញ្ជាក់​ពី​ខាង​ដើម​ថា សម្រាប់​ខ្ញុំ ការ​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ជាច្រើន ដែល​ពិបាក​នឹង​ថ្លែង​ឲ្យ​អស់​បាន​ណាស់។ ចំណុច​ទាំងឡាយ​ដែល​បាន​លើក​មក​នេះ គ្រាន់តែ​ជា​ចំណុច​ដែល​ជា​គោល ដែល​ខ្ញុំ​គិត​ថា​សំខាន់​ក្នុង​ការ​លើក​មក​សរសេរ​ក្នុង​ទីនេះ​ប៉ុណ្ណោះ។ ជា​រួម មាន​ចំណេះដឹង មេរៀន និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ដែល​ខ្ញុំ​ទទួល​បាន។ ក្រោយ​ពី​បាន​សិក្សា​ថ្នាក់​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ខ្ញុំ​ប្ដេជ្ញា​ថា​នឹង​បន្ត​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ចែកចាយ​បន្ត ដើម្បី​បាន​ជា​ប្រយោជន៍​ច្រើន​ដល់​សង្គមជាតិ​របស់​យើង។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អស់​លោកអ្នក​ដែល​មាន​ឧបការ​គុណ​ទាំងឡាយ មាន​មាតាបិតា លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ ញាតិមិត្ត និង​មិត្តភ័ក្ដិ​ទាំងអស់ ដែល​បាន​ផ្ដល់​នូវ​ចំណេះដឹង​ដល់​ខ្ញុំ​កន្លងមក។ ជា​ចុង​បញ្ចប់​នេះ សូម​ឲ្យ​អស់​លោកអ្នក​ដែល​ជា​អ្នក​មាន​ឧបការគុណ​លើ​ខ្ញុំ​ទាំងអស់ ជួប​ប្រទះ​តែ​ភាព​ជោគជ័យ និង​ប្រកប​ដោយ​ពុទ្ធពរ​ទាំង៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents