ខ្ញុំមានបំណងថានឹងអានសៀវភៅនេះតាំងពីព្រឹកមិញម្ល៉េះ។ ប៉ុន្តែ ព្រឹកមិញខ្ញុំនៅមិនទាន់បានអានសៀវភៅ « How to Live Without Fear ...
![]() |
Cover |
ដោយសារសៀវភៅនេះជាសៀវភៅសម្រាប់កុមារ ខ្ញុំសុំមិនរៀបរាប់ពីអ្វីៗដែលមានក្នុងសៀវភៅនេះទេ។ ខ្ញុំសុំឆ្លៀតឱកាសនេះសម្ដែងនូវការកោតសរសើរដល់គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារលើកកម្ពស់ការអាននិងការនិពន្ធ។ ខ្ញុំមានសេចក្ដីរីករាយជាខ្លាំងជាមួយនឹងការខិតខំប្រឹងប្រែងនេះ។ ខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar នឹងបានជាកម្លាំងចលករមួយដែលខ្លាំងក្លាជួយជំរុញឲ្យកុមារកម្ពុជាមានទម្លាប់អានកាន់តែប្រសើរឡើង។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PZ 7 A46 2016
COMMENTS