ការប្រលងចេញសម្រាប់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងនិងបញ្ចប់ដោយជោគជ័យនៅថ្ងៃម្សិលមិញ (...
មុននឹងឈានមកដល់ការប្រលងនេះ និស្សិតត្រូវបានតម្រូវឲ្យចុះឈ្មោះសិក្សាមុខវិជ្ជាពិសេសទាំងបីដែលសាកលវិទ្យាល័យបានកំណត់។ មុខវិជ្ជាទាំងបីនោះរួមមាន Administrative Formalities & Practical Writing for Business, Career Management, និង Quality Customer Service។ មុខវិជ្ជានីមួយៗត្រូវបានបង្រៀនដោយចំណាយពេល ៣០ ម៉ោង។ និស្សិតត្រូវតម្រូវឲ្យមកសិក្សាមុខវិជ្ជាទាំងនេះជារៀងរាល់ថ្ងៃចុងសប្ដាហ៍ ពោលគឺ ថ្ងៃសៅរ៍ពេលរសៀល និងថ្ងៃអាទិត្យទាំងពេលព្រឹកនិងពេលរសៀល។
សម្រាប់ខ្ញុំ ខ្ញុំគិតថា ការដាក់ចេញនូវមុខវិជ្ជាទាំងបីនេះមកបង្រៀនគឺជារឿងល្អមួយ ដែលជួយឲ្យនិស្សិតបានសិក្សាស្វែងយល់បន្ថែមពីកិច្ចការងារនានាដែលចាំបាច់សម្រាប់អាជីពការនិងជីវិតឯកជនរបស់ពួកគេ។ ខ្ញុំគិតថា អ្វីៗទាំងនេះគឺជាអ្វីដែលនិស្សិតកំពុងត្រូវការ ហើយការផ្ដល់ឲ្យនេះជាការផ្ដល់ឲ្យដ៏ត្រឹមត្រូវមួយ។ វានឹងក្លាយជារឿងកាន់តែប្រសើរថែមទៀត បើក្នុងមុខវិជ្ជានីមួយៗផ្ដល់ឲ្យនិស្សិតនូវការចែករំលែកបទពិសោធន៍និងចំណេះដឹងកាន់តែច្រើនជាងនេះ។
ទន្ទឹមនឹងភាពល្អប្រសើរនេះ ក៏មានផងដែរនូវភាពអសកម្មខ្លះដែលបានកើតឡើង។ ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយដោយជាក់ជាក់លើអ្វីមួយនោះទេ តែខ្ញុំសង្ឃឹមថា អ្វីៗនឹងប្រព្រឹត្តិទៅដោយភាពល្អប្រសើរជាងនេះនៅពេលខាងមុខទៀត។
សម្រាប់ជាការងាយស្រួលដល់និស្សិតជំនាន់ក្រោយៗទៀត ខ្ញុំបានប្រមូលនូវឯកសារទាំងឡាយ ដែលទាក់ទងនឹងការប្រលងនេះ។ អ្នកអានស្វែងរកឯកសារទាំងនោះបាននៅក្នុងការចុះផ្សាយដាច់ដោយឡែកមួយទៀត។ សូមឲ្យទទួលបានជោគជ័យតាមការខិតខំប្រឹងប្រែងរបស់អ្នក!
ឯកសារសម្រាប់ប្រលងចេញ (PUC)
COMMENTS