សៀវភៅ «មគ្គទេសក៍ឆ្ពោះទៅឧត្ដមសិក្សា» នេះជាស្នាដៃទី២ហើយ របស់លោក ឈុន សំណាង ដែលត្រូវបានបោះពុម្ពដោយ «គំនិតទស្សនវិទូ»។ សៀវភៅនេ...
សៀវភៅនេះជាការប្រមូលចងក្រងនូវទស្សនៈនិងបទពិសោធន៍របស់និស្សិតនានា ពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត ប្រមាណ៧០រូប ដែលបាននិងកំពុងសិក្សានិងធ្វើការក្នុងមុខជំនាញចម្រុះផ្សេងៗគ្នា។ តាមរយៈសៀវភៅនេះ អ្នកអាននិងអ្នកសិក្សាក្រោយៗនឹងបានជាគតិខ្លះៗក្នុងការគិតពិចារណាសម្រាប់ដំណើរជីវិតរបស់គេលើការជ្រើសរើសជំនាញសិក្សានិងការងារ។
គួរបញ្ជាក់ផងដែរថា ស្នាដៃទី១របស់លោក ឈុន សំណាង មានចំណងជើងថា «ប្រជុំទ្រឹស្ដីនិងទស្សនៈល្បីៗ» ដែលត្រូវបានចេញផ្សាយរួចមកហើយដោយ «គំនិតទស្សនវិទូ» នេះដែរ។ តាមរយៈការចេញផ្សាយសៀវភៅរបស់លោកទាំងពីរក្បាលនេះ យើងសង្កេតឃើញថា ស្នាដៃរបស់លោកសុទ្ធតែជាការនិពន្ធថ្មី មិនមែនមកប្រែទាំងស្រុងពីសៀវភៅបរទេសណាមួយឡើយ។ សៀវភៅរបស់លោកត្រូវបាននិពន្ធឡើងប្រកបដោយគុណភាព ដែលអាចផ្ដល់ឲ្យអ្នកអាននូវចំណេះដឹងនិងគុណប្រយោជន៍ជាច្រើន។ យើងសង្ឃឹមថា លោក ឈុន សំណាង ក៏ដូចជាក្រុមការងារ «គំនិតទស្សនវិទូ» នឹងនៅតែបន្តខិតខំបន្តការងារប្រកបដោយគុណភាពនេះជាបន្តទៀត។
![]() |
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ G 149 C55 2018
COMMENTS