កាលពីថ្ងៃអង្គារ ឆ្លៀតពេលដែលទំនេរពីការរៀនសូត្រ ខ្ញុំបានមកទីនេះ (បណ្ណាល័យ) ហើយជួបជជែកគ្នាលេងជាមួយនឹងមិត្តខ្ញុំ ដែលទ...
កាលពីថ្ងៃអង្គារ ឆ្លៀតពេលដែលទំនេរពីការរៀនសូត្រ ខ្ញុំបានមកទីនេះ (បណ្ណាល័យ) ហើយជួបជជែកគ្នាលេងជាមួយនឹងមិត្តខ្ញុំ ដែលទើបតែបានបញ្ចប់ការប្រលងចេញជាមួយគ្នាក្នុងពេលថ្មីៗនេះ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញគាត់យកសៀវភៅនេះមកអាន ដែលលើក្របសៀវភៅនេះមានអក្សរថា «បោះពុម្ពលើកទី២»។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងព្រោះថា សៀវភៅនេះទើបតែចេញផ្សាយសោះ ក៏ត្រូវលក់ដាច់អស់ ហើយបោះពុម្ពជាលើកទី២ទៅហើយ។ គាត់ញញឹមជាមួយនឹងសំណើចហួសចិត្តហួសស្មានដូចជាខ្ញុំដែរ ហើយបន្តប្រាប់ខ្ញុំថា គាត់ទៅសួររកទិញសៀវភៅនេះពីរ-បីដង ទម្រាំតែទិញបាន។ គាត់ថា ពេលទៅសួររកទិញដំបូងគេប្រាប់ថា សៀវភៅនេះដាច់ស្តុកហើយ។ ទើបតែគេរៀបចំបោះពុម្ពជាលើកទី២នេះរួចរាល់ ទើបរកទិញបាន។ គិតៗទៅ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ពិតជាមានប្រជាប្រិយភាពមែន បានជាសៀវភៅរបស់លោកលក់ដាច់បែបនេះ។ អ្វីដែលធ្វើឲ្យពួកយើងភ្ញាក់ផ្អើលខ្លាំងទៀតនោះគឺថា តាមរយៈក្របសៀវភៅបង្ហាញថា រាល់ការបោះពុម្ពម្ដងៗមានចំនួន៥០០០ក្បាល ដែលមានន័យថា សៀវភៅរបស់លោកត្រូវបានផ្សាយចេញចំនួន១០០០០ក្បាលហើយមកទល់នឹងពេលនេះ ហើយនេះជាចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់នៃការចេញផ្សាយសៀវភៅជាភាសាខ្មែរ។
![]() |
- |
គួរបញ្ជាក់ផងដែរថា សៀវភៅរបស់លោកដែលបានចេញផ្សាយហើយមានដូចជា «មហាយក្ស ចិន» «ចម្បាំងត្រជាក់រវាងអាមេរិកនិងចិន» និង «អាស៊ីប៉ាស៊ីហ្វិក បេះដូងនៃពិភពលោកសតវត្សរ៍ទី២១»។
COMMENTS