រសៀលនេះ ហ្វេសប៊ុក របស់សាលាបានជូនដំណឹងថា លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃស្អែក។ តែវាពិតជាលឿន គឺលឿនហួសពីការរំពឹងទ...
មែនហើយ! វាជារឿងល្អណាស់ដែលខ្ញុំទទួលបានលទ្ធផលល្អប្រសើរបែបនេះ។ តែមានរឿងមិនសូវល្អមួយដែលកើតឡើងក្នុងថ្ងៃនេះ។ កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ប្រយុទ្ធយកស្លាប់រស់ ដែលប្រព្រឹត្តិទៅអស់រយៈពេលពីរសប្ដាហ៍កន្លងមកនេះ ត្រូវវិនាសស្ទើរស្រោចស្រង់លែងបាន។ ថ្ងៃនេះប្រែក្លាយទៅជាថ្ងៃមួយនៃភាពបរាជ័យដ៏ធំធេង។ តើខ្ញុំគួរបណ្ដោយឲ្យវាវិនាសទៅបែបនេះ ឬបន្តស្រោចស្រង់វាមកវិញ? ខ្ញុំចង់តែឈប់ នៅស្ងៀមមួយកន្លែង ព្រោះអ្វីៗវាប្រែជាច្របូកច្របល់អស់ហើយ។ ភាពបរាជ័យនេះបានវាយកម្ទេចទឹកចិត្តដ៏មោះមុតរបស់ខ្ញុំឲ្យទ្រុឌទ្រោមអស់ទៅហើយ។ តើខ្ញុំនឹងមានកម្លាំងឯណាដើរបន្តទៅមុខទៀត?
ថ្ងៃស្អែក អ្វីៗនឹកបានប្រសើរឡើងវិញ...
សង្ឃឹមថា អ៊ីចឹងទៅចុះ!
COMMENTS