ខាងក្រោមនេះជាសម្រង់គំនិតនិងពាក្យពេច្ចន៍ខ្លីៗ (ក្នុងឆ្នាំ២០១៩) ដែលខ្ញុំស្រង់ចេញពីគណនី Facebook របស់ខ្ញុំ (កាលពីខែធ្នូ ឆ្នាំ២០២១)។ គំនិតនិងពាក...
[protect]
គ្មានមួយវិនាទីណាដែលពិភពលោកនេះមានសេចក្ដីស្ងប់ទេ។ ប៉ុន្តែ អ្នកអាចសាងសន្តិភាពក្នុងចិត្តរបស់អ្នក…
-០២ មករា ២០១៩
ខ្ញុំគ្រាន់តែជាស្មេរម្នាក់ដែលចូលចិត្តកត់ត្រានូវសំណល់អារម្មណ៍ជាសាកល។
-១៤ មករា ២០១៩
ភាពទំនេរគឺជាសោកនាដកម្មនៃជីវិត ប្រសិនបើយើងមិនចេះប្រើប្រាស់ពេលទំនេរនោះប្រកបដោយភាពវៃឆ្លាត។បើអ្នកមិនរីករាយនឹងជីវិតរបស់អ្នកក្នុងថ្ងៃនេះ តើចាំថ្ងៃណា?
-១៤ មករា ២០១៩
-២៣ មករា ២០១៩
ខ្ញុំចង់តែរំលាយខ្លួនឲ្យក្លាយជាខ្យល់ រសាត់ទៅក្បែរអ្នក ហើយចាំស្ដាប់មើលថា តើអ្នកកំពុងគិតអ្វី...។
-២៣ មករា ២០១៩
ជីវិតនេះកាន់តែលំបាក អ្នកកាន់តែត្រូវរឹងមាំ...។
-២៤ មករា ២០១៩
Learn to breathe before you can surely love someone.
-២៦ មករា ២០១៩
រិះគន់គេក៏ត្រូវមានសិល្បៈដែរ! ហើយចូរប្រាកដក្នុងចិត្តថា គ្រប់ពាក្យដែលអ្នកនិយាយប្រកបដោយមេត្តាចិត្ត ចង់ឲ្យអ្នកដទៃបានល្អ មិនមែននិយាយឲ្យអ្នកដទៃក្ដៅក្រហាយចិត្តឡើយ។
-២៦ មករា ២០១៩
ស្រុកខ្ញុំសម្បូរអ្នកចេះ!
-២៧ មករា ២០១៩
បើថ្ងៃស្អែកនៅតែមាន អ្នកត្រូវតែមានក្ដីសង្ឃឹម ខិតខំប្រឹងប្រែងបន្តទៀត។
-២៨ មករា ២០១៩
បន្ទះក្ដារពង្វក់អារម្មណ៍...
-៣០ មករា ២០១៩
Time flies, people will change…
-០២ កុម្ភៈ ២០១៩
លោកនេះគឺទទេ ចិត្តទេជាអ្នកសាងរឿងគ្រប់យ៉ាង...
-០២ កុម្ភៈ ២០១៩
អវិជ្ជា ក្នុង អវិជ្ជា
ទុក្ខ ក្នុង ទុក្ខ
-០៣ កុម្ភៈ ២០១៩
ចូរកុំធុញនឹងមនុស្សដែលនិយាយពាក្យដដែលៗដាក់អ្នក!
ចូរកុំធុញនឹងមនុស្សដែលនិយាយរឿងដដែលៗដាក់អ្នក!
ទង្វើបែបនេះ បង្ហាញថា គេស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នក។ ចូរមើលទង្វើរបស់ម្ដាយអ្នក!
#សេចក្ដីស្រលាញ់
-០៥ កុម្ភៈ ២០១៩
គ្រប់រឿងរ៉ាវដែលចូលមកក្នុងជីវិតអ្នក មិនមែនចូលមកដើម្បីឲ្យអ្នកកើតទុក្ខ ហើយក៏មិនមែនចូលមកដើម្បីសម្លាប់អ្នកដែរ។ គ្រប់រឿងរ៉ាវទាំងអស់ ចូលមកក្នុងជីវិតអ្នក គឺដើម្បីបង្រៀនអ្នកឲ្យកាន់តែរឹងមាំក្នុងដំណើរផ្លូវនៃជីវិតនេះ។ ចូរប្រឹងប្រែងរៀនសូត្រពីបញ្ហាក្នុងជីវិតនេះ ហើយចូរកុំចុះចាញ់ឡើយ!
-០៥ កុម្ភៈ ២០១៩
មិនមែនខ្ញុំមិនជឿអ្នកទេ គ្រាន់តែថា ខ្ញុំជឿជាក់លើខ្លួនឯងជាង។Learn something important from your life before you die!
-០៦ កុម្ភៈ ២០១៩
-១១ កុម្ភៈ ២០១៩
People who keep complaining about life have no time to enjoy life at all. When you no longer complain, you will have a lot of time to enjoy life. Things will go its way and you can really feel everything as it is; that would be LIFE you enjoyed.
-១១ កុម្ភៈ ២០១៩
ដួលហើយ ត្រូវក្រោក!
-១៨ កុម្ភៈ ២០១៩
(បានអានក្នុងសៀវភៅមួយ)
គេថា...
មនុស្សដែលរវល់ច្រើន ជាមនុស្សដែលរុំកោះដោយ "ជំងឺខ្ជិល" បំផុត។
-២៦ កុម្ភៈ ២០១៩
ពិភពលោកនេះពោរពេញដោយ ការបោកប្រាស់ដែលជាការពិត និង ការពិតដែលជាការបោកប្រាស់។ល្ខោនជីវិត
-០២ មីនា ២០១៩
គ្មានសិទ្ធិ សូម្បីតែការរើសតួ ដើម្បីសម្ដែង។
-០៥ មីនា ២០១៩
ក្នុងលោកនេះ រឿងអ្វីក៏អាចកើតឡើងបានដែរ។
-០៦ មីនា ២០១៩
Big man breaks his rules most of the time.
-០៨ មីនា ២០១៩
គ្មានពាក្យស្ដីបន្ទោសណា ដែលពីរោះដូចពាក្យស្ដីបន្ទោសរបស់ម៉ែនោះទេ។មេត្តា-ករុណា ជាឱសថដ៏ស័ក្ដិសិទ្ធ ជួយឲ្យចិត្តបានស្ងប់ នៅជាសុខ។
-០៩ មីនា ២០១៩
-១០ មីនា ២០១៩
លង់នឹងស្នាមញញឹមរបស់ស្ត្រីម្នាក់ដែលមានឈ្មោះថា ម៉ែ។
-១២ មីនា ២០១៩
សត្វសាហាវ គេគង់នឹងគ្រប់គ្រងបាន (ដោយស្រួលខ្លះ ដោយលំបាកខ្លះ) តែ ចិត្ត របស់យើងម្នាក់ៗ ពិបាកគ្រប់គ្រងជាងសត្វសាហាវនោះ រាប់ពាន់ម៉ឺនដង។
-១៤ មីនា ២០១៩
Free your mind!
Pure your heart!
-១៧ មីនា ២០១៩
When your mind is pure, you can smile at everything in all every situation.
-០៨ សីហា ២០១៩
ខ្ញុំបានប្រើពេលវេលារស់នៅក្នុងពិភពនៃក្ដីស្រមៃ ច្រើនជាងរស់នៅក្នុងពិភពលោកដ៏ពិតប្រាកដមួយនេះ។
-១៥ សីហា ២០១៩
ខ្ញុំចូលចិត្តស្ដាប់ពាក្យពិតដែលពិបាកស្ដាប់ ជាជាងស្ដាប់ពាក្យពិរោះដែលមិនមែនជាការពិត។
-១៦ សីហា ២០១៩
ជួបនិងបែក ជារឿងធម្មតានៃជីវិត។
-០២ កញ្ញា ២០១៩
Learn to unlearn!
-១០ កញ្ញា ២០១៩
My heart is really easy to break.
That's the only reason...!
-២៦ កញ្ញា ២០១៩
All everything is not always the right thing.
All every person is not always the right person.
All everywhere is not always the right place.
All every time is not always the right time.
As you grow older, you tend to be so selective.
-០៥ តុលា ២០១៩
លោកនេះ មានការប្រែប្រួលជាម្ចាស់។
-២៥ តុលា ២០១៩
I am totally
a
very very very...
sensitive person!
-០៧ វិច្ឆិកា ២០១៩
COMMENTS