សម្រង់គំនិតនិងពាក្យពេច្ចន៍ខ្លីៗ (ក្នុងឆ្នាំ២០២០) ដែលខ្ញុំស្រង់ចេញពីគណនី Facebook របស់ខ្ញុំ (កាលពីខែធ្នូ ឆ្នាំ២០២១)។ (២៧ ឧសភា ២០២៥ ម៉ោង ១០:៥៥...
សូម្បីតែរូបភាពនៃការធ្វើល្អ ក៏គេអាចឆ្លៀតឱកាសយកទៅបម្រើឲ្យអំពើអាក្រក់បានដែរ។
ល្អនិងអាក្រក់ពិតជាពិបាកស្មានណាស់ តោងតែពិនិត្យពិច័យឲ្យបានសព្វជ្រុងជ្រោយ។
-១៩ មករា ២០២០
Waiting drains energy the most.
It drains both your physical energy and mental energy.
-៣១ មករា ២០២០
តើខ្ញុំត្រូវនៅបម្រើលោកនេះយូរប៉ុណ្ណាទៀត?
-០៣ កុម្ភៈ ២០២០
មួយរយៈនេះ ខ្ញុំលេងសើចនឹងជីវិតនេះច្រើនពេកហើយ។
-១៩ កុម្ភៈ ២០២០
I don't like being special to anyone. I sometimes get hurt the most because of it.
-២០ កុម្ភៈ ២០២០
ខ្ញុំជាកូនដង្កូវដែលត្រូវបានគេមើលងាយ (ដង្កូវមេអំបៅ តែបែរជាវារលើដីគ្រប់ពេល)។ ខ្ញុំសម្រេចចិត្តចូលសម្បុក ហើយរកផ្លូវផ្លាស់ប្ដូររូបរាង ក្លាយខ្លួនជាមេអំបៅ ហោះហើរយ៉ាងរីករាយ។
-០៦ មីនា ២០២០
បន្ទប់ទឹកមិនមែនជាកន្លែងនិយាយទូរសព្ទទេ។
-០៩ មេសា ២០២០
ខ្ញុំឲ្យតម្លៃមនុស្សជាងទូរសព្ទ។
-០៩ មេសា ២០២០
មនុស្សប្រុសត្រូវតែម៉ត់ចត់ តែកុំស៊ាំញ៉ាំ។
-១០ មេសា ២០២០
បុគ្គលពីរពួករកបានដោយកម្រ (អ្នកធ្វើគុណ អ្នកដឹកគុណ)
-២១ មេសា ២០២០
ឈ្លោះនឹងអ្នកដទៃក្នុងរឿងការយល់ឃើញផ្សេងៗ។ ឈ្លោះនឹងខ្លួនឯងក្នុងរឿងសក្កាយទិដ្ឋិ។
-២១ មេសា ២០២០
ស្រឡាញ់មនុស្សម្នាក់ មានហេតុផលទេ?
បើមាន តើហេតុផលនោះគឺជាអ្វី?
បើគ្មាន ខ្ញុំចង់ដឹងពីហេតុផលនៃការគ្មានហេតុផលនោះ។
-១១ ឧសភា ២០២០
Never take love for granted!
-១១ ឧសភា ២០២០
មនុស្សយើងត្រូវចេះសើចចំអកឲ្យកំហុសរបស់ខ្លួនឯងខ្លះ ជាជាងបន្ទោសពីកំហុសរបស់ខ្លួន។
-១២ ឧសភា ២០២០
ខ្ញុំធ្លាប់មានអារម្មណ៍មិនល្អចំពោះរឿងរ៉ាវផ្សេងៗ ដែលកើតឡើងក្នុងជីវិតរបស់ខ្ញុំ។ តែគ្រប់ពេលដែលខ្ញុំបានជួបប្រទះនឹងរឿងរ៉ាវទាំងនោះ ខ្ញុំតែងតែបានរៀនសូត្រអំពីជីវិតនេះកាន់តែច្រើន។ខ្ញុំជាមនុស្សចោលម្សៀត តែភាពរវល់ធ្វើឲ្យខ្ញុំភ្លេចអស់នូវរឿងចោលម្សៀតទាំងឡាយដែលខ្ញុំធ្លាប់ធ្វើ។
សាររបស់ខ្ញុំជូនដល់អ្នក គឺថា កុំប្រញាប់ស្លាប់ទៅណាអី បើអ្នកមិនទាន់បានរៀនសូត្រអ្វីខ្លះៗអំពីជីវិតនេះទេ។
-១២ ឧសភា ២០២០
-១៧ ឧសភា២០២០
ស្នេហា មិនធ្វើឲ្យមនុស្សល្ងង់ខ្លៅទេ តែ ស្នេហា ធ្វើឲ្យមនុស្សព្រមធ្វើជាមនុស្សល្ងង់ខ្លៅ។
-០២ កក្កដា ២០២០
ជីវិតដែលសាមញ្ញគឺជាជីវិតដ៏រីករាយបំផុត…
-១១ កក្កដា ២០២០
People ask me "What do you want to be?"
"I just want to be a human being," I reply.
-២៦ កក្កដា ២០២០
Good Heart
ក្នុងពីជគណិត ១ + ១ = ២
ក្នុងជំនួញ ១ + ១ ≥ ២
ក្នុងជីវិតរបស់ខ្ញុំ ១ + ១ ≤ ២
Because I have a good heart…
My heart sometimes beats very very fast; but most of all, it is really a good heart.
-៣០ កក្កដា ២០២០
ពេលខ្លះ
ទ្រឹស្តីផ្សេង ការអនុវត្តផ្សេង
-០៤ សីហា ២០២០
ដំណើរជីវិតប្រៀបដូចជាការឡើងភ្នំដើម្បីមើលព្រះអាទិត្យលិច។ ទិសដៅនៃការឡើងភ្នំ គឺឡើងឲ្យដល់កំពូលភ្នំ ហើយគយគន់សម្រស់ដ៏ស្រស់ស្អាតរបស់ព្រះអាទិត្យពេលទៀបអស្ដង្គត។ តែទម្រាំអាចឡើងដល់កំពូលភ្នំ អ្នកត្រូវជួបប្រទះនឹងអ្វីៗជាច្រើន។In life, problem is not the real problem; but how you respond to the problem is the only real problem.
អ្នកអាចជួបនឹងឧបសគ្គ ការហត់នឿយ ទិដ្ឋភាពដ៏ស្រស់ស្អាតជាដើម។ ពេលអ្នកជួបនឹងឧបសគ្គ អ្នកត្រូវតែតស៊ូ។ ពេលអ្នកហត់នឿយ អ្នកអាចសម្រាក តែអ្នកមិនត្រូវបោះបង់ទេ។ ពេលអ្នកជួបនឹងទិដ្ឋភាពស្រស់ស្អាតនៅចង្កេះភ្នំ អ្នកមិនគួរចំណាយពេលច្រើនពេកគយគន់ទិដ្ឋភាពទាំងនោះទេ ព្រោះទិសដៅរបស់អ្នក គឺឡើងឲ្យដល់កំពូលភ្នំ មើលសម្រស់ដ៏ស្រស់ស្អាតពេលព្រះអាទិត្យរៀបលិច។
-០៦ សីហា ២០២០
-០៦ សីហា ២០២០
ខ្ញុំមិនមែនជាទស្សនវិទូនោះទេ តែខ្ញុំមានទស្សនៈផ្ទាល់ខ្លួន ដើម្បីដើរលើវិថីជីវិតដ៏រដាក់រដុបមួយនេះ។ខ្ញុំចង់ឲ្យខ្លួនខ្ញុំស្លូតជាងនេះបន្តិចទៀត!
-០៧ សីហា ២០២០
តែបន្តិចទៀតទេ...!
-១០ សីហា ២០២០
ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលដើរខុសផ្លូវម្ដងណាឡើយ តែខ្ញុំដើរលើផ្លូវខុស ច្រើនលើកច្រើនសា ស្ទើរតែរាប់មិនអស់។ពេលខ្លះ
-១៦ សីហា ២០២០
ផែនការ ក្លាយទៅជា ផែនស្ករ
ហើយ
សាច់ការ ក្លាយទៅជា សាច់កាប់
-១៨ សីហា ២០២០
ខ្ញុំនៅតែស្រលាញ់
កាសាវពស្ត
-១៩ សីហា ២០២០
បើបានជាឆាបឆក់យកបេះដូងខ្ញុំទៅហើយ សូមជួយយកទៅថែរក្សាផង!
កុំយកទៅបោះចោលក្នុងធុងសំរាមអី ខ្ញុំខ្ជិលទៅរើសយកមកវិញ!
-២៦ សីហា ២០២០
រឿងខ្លះ នឹកឃើញហើយធ្វើឲ្យយើងមិនសប្បាយចិត្ត ក៏បំភ្លេចចោលទៅ!
ចងចាំតែរឿងណាដែលធ្វើឲ្យយើងសប្បាយចិត្តទៅបានហើយ!
We are perfectly imperfect.
-០៨ កញ្ញា ២០២០
Being a human being is
really really really really really really really really really really really really really really really really really really really really really really really really really really really really really really
difficult!
-២៩ កញ្ញា ២០២០
គ្មាននរណាអាចយកឈ្នះការពិតបានទេ!
-០២ តុលា ២០២០
Whatever I do,
I do with purpose(s).
-០២ តុលា ២០២០
Everything is not always the right thing.
Every person is not always the right person.
Everywhere is not always the right place.
Every time is not always the right time.
As you grow older, you tend to be so selective.
-០៥ តុលា ២០២០
We need to clearly distinguish between the Need and the Want.
-០៩ តុលា ២០២០
ពិភពលោកនេះ ពោរពេញដោយ ការបោកប្រាស់ដែលជាការពិត និង ការពិតដែលជាការបោកប្រាស់។
-១៥ តុលា ២០២០
សូមកុំយកគំនិតស្មោគគ្រោករបស់អ្នកមកវាយតម្លៃអំពើល្អរបស់ខ្ញុំ។បើដេញទាន់ ខ្ញុំក៏មិនជាន់តែងដែរ។ ខ្ញុំទុកផ្លូវមួយឲ្យគេដើរ ហើយក៏ទុកផ្លូវមួយឲ្យខ្លួនឯងដើរដែរ។
-១៦ តុលា ២០២០
-១៧ តុលា ២០២០
Some experts assert that human being has over sixty thousand thoughts everyday.
So, please take care of your own monkey!
-១៨ តុលា ២០២០
Why are you single?
Maybe because I am not good enough, or I am just over qualification.
-២៧ តុលា ២០២០
Hello World!
I have mission(s) in life!
-២៩ តុលា ២០២០
គេថា បាយសម្លកាលពីម្សិលមិញផ្អូមអស់ហើយ យើងមិនអាចទទួលទានបានទៀតទេ; បើយើងទទួលទាន យើងមុខតែនឹងក្លាយទៅជាឈឺមិនខានឡើយ។ ឬថា បើបាយសម្លម្សិលមិញមិនទាន់ផ្អូម ក៏វាក្លាយទៅជាកកត្រជាក់ ទទួលទានមិនឆ្ងាញ់ទៀតនោះទេ; តោងតែយកទៅកម្ដៅកែកុន ទើបអាចទទួលទានគ្រាន់ចម្អែតក្រពះបានខ្លះ តែក៏គង់នៅតែមិនមែនជាបាយសម្លដែលមានឱជារសឆ្ងាញ់ពិសានោះទេ។
បាយសម្លថ្ងៃស្អែក យើងមិនទាន់បានចម្អិននោះទេ; ធ្វើម្ដេចយើងអាចទទួលទានបាន!?
ដូច្នេះ មានតែបាយសម្លថ្ងៃនេះទេដែលយើងគួរទទួលទាន; ព្រោះបាយសម្លថ្ងៃនេះជាបាយសម្លដែលមានឱជារសឆ្ងាញ់លើសបាយសម្លកាលពីម្សិលមិញ ហើយក៏ជាបាយសម្លដែលយើងអាចទទួលទានបានសម្រាប់ថ្ងៃនេះ ដ្បិតបាយសម្លថ្ងៃស្អែកយើងមិនទាន់បានចម្អិននោះទេ។
ជីវិតនេះក៏ដូចគ្នា; គឺដូចជាបាយសម្លអ៊ីចឹងដែរ!
អតីតកាលបានស្លាប់បាត់ហើយ យើងមិនគួរបណ្ដោយឲ្យអតីតកាលតាមលងបន្លាចយើងទៀតទេ។ យើងមិនគួរកើតទុក្ខព្រោះអតីតកាលដែលបានកន្លងទៅហើយនោះទេ។ យើងពិតជាមិនអាចកែប្រែអតីតកាលបានទេ; យើងអាចបានត្រឹមក្រឡេកមើលអ្វីដែលបានកើតឡើងក្នុងអតីតកាល ហើយរៀនសូត្រពីរឿងទាំងនោះ ដើម្បីធ្វើឲ្យពេលបច្ចុប្បន្នកាន់តែប្រសើរ។
អនាគតមិនទាន់មកដល់ យើងមិនគួរព្រួយបារម្ភ ឱបទុក្ខព្រួយព្រោះរឿងដែលមិនទាន់ប្រាកដក្នុងអនាគតនោះឡើយ។
ចូររស់នៅក្នុងពេលបច្ចុប្បន្ន!
-៣១ តុលា ២០២០
រម្លឹកឡើងវិញកាលពីប៉ុន្មានថ្ងៃមុន៖Life is so simple, but most people make life so complicated.
ក្នុងជីវិតនេះ អ្នកខ្លះបានត្រឹមរួមផ្លូវ តែមិនរួមដំណើរជាមួយយើងទេ។ គេដល់ផ្លូវចូលផ្ទះគេ យើងបន្តដំណើរទៅមុខទៀត ព្រោះផ្ទះយើងឆ្ងាយជាងផ្ទះគេ។
-០២ វិច្ឆិកា ២០២០
I sometimes do too.
I'm so sorry myself!
I'm so sorry life!
-០២ វិច្ឆិកា ២០២០
Thanks for the faces that show me smile!
Thanks for the voices that warm my heart!
Thanks for the heads that raise me up!
I'm thankful for those things that have been done to me.
-០៤ វិច្ឆិកា ២០២០
ពេលខ្លះ សេចក្ដីស្រឡាញ់មានទំហំធំ តែបែរជាមានទម្ងន់ស្រាលជាងភាពអាត្មានិយមទៅវិញ។I can ignore most things in my life, but I cannot be ignorant.
-១៦ វិច្ឆិកា ២០២០
-១៧ វិច្ឆិកា ២០២០
អ្នកអាចឆ្លាត! អ្នកអាចពូកែ! ប៉ុន្តែ អ្នកមិនអាចក្អេងក្អាងបានទេ!
ចូរចាំថា អ្នកគ្រាន់តែជាកូនសិស្សនៃជីវិតនេះប៉ុណ្ណោះ។ លោកនេះគឺជាសាលា ហើយគ្រប់វត្ថុ មនុស្ស សត្វ និងអ្វីៗដែលកើតឡើងក្នុងជីវិតនេះ ជាគ្រូរបស់អ្នក។ ដូច្នេះ ចូរកុំក្អេងក្អាង! ចូរចេះដាក់ខ្លួន រៀនសូត្រដោយយកចិត្តទុកដាក់ជាទីបំផុត!
-២២ វិច្ឆិកា ២០២០
រូបភាពពីហ្វេសប៊ុក៖
ពេជ្រកើតពីដុំធ្យូងថ្មដែលរងសម្ពាធ
A diamond is a chunk of coal that did well under pressure.
-២៤ វិច្ឆិកា ២០២០
គេថា ការៀបការមានគ្រួសារ គឺជារឿងមួយដ៏ផ្អែមល្ហែម។ ប៉ុន្តែ បើអ្នករៀបការជាមួយមនុស្សខុស វាដូចជា កូវីដ-១៩ អ៊ីចឹង; គឺថា អាចនឹងមានករណីថ្មីជារៀងរាល់ថ្ងៃ។
-២៤ វិច្ឆិកា ២០២០
រឿងដែលពិបាករៀនក្នុងលោកនេះ គឺការរៀនលះ (លះទ្រព្យឲ្យទៅជាទាន លះបាបអកុសល លះការប្រកាន់ លះមានះ -ល-)។
-២៧ វិច្ឆិកា ២០២០
ផ្លូវក្នុងលោកនេះ ជាផ្លូវដែលរអិលយ៉ាងក្រៃលែង។
-០៣ ធ្នូ ២០២០
រឿង ៣ យ៉ាង ដែលយើងតែងតែយល់ច្រឡំ៖
~ ព្រះចន្ទគ្មានពន្លឺទេ (ចាំងពន្លឺពីព្រះអាទិត្យ)
~ ព្រះអាទិត្យមិនដែលលិចឬរះទេ (ផែនដីវិលជុំវិញខ្លួនឯងនិងព្រះអាទិត្យ បង្កើតបានជាថ្ងៃនិងយប់និងរដូវនិងឆ្នាំ ដែលមើលទៅហាក់ដូចជាព្រះអាទិត្យរះនិងលិច)
~ គ្មានអតីតកាលនិងអនាគតកាលទេ មានតែបច្ចុប្បន្ន “ឥលូវនេះ” (អនាគត ជារូបភាពនៃបច្ចុប្បន្ន; អនាគតកាល ឬ អតីតកាល គ្មានភាពពិតប្រាកដផ្ទាល់ខ្លួនទេ, ភាពពិតប្រាកដ អនាគតកាល និង អតីតកាល ខ្ចីពី បច្ចុប្បន្ន ប៉ុណ្ណោះ)
-០៨ ធ្នូ ២០២០
យើងនៅរស់ តែមិនប្រាកដទេថាយើងកំពុងរស់នៅ។
-០៨ ធ្នូ ២០២០
ខ្ញុំដឹងលើសពីអ្វីដែលខ្ញុំបាននិយាយ តែខ្ញុំនឹងមិននិយាយលើសពីអ្វីដែលខ្ញុំបានដឹងនោះទេ។
-១១ ធ្នូ ២០២០
ជីវិត គឺជាការរៀនសូត្រដ៏ក្ដៅគគុក។អក្សរសិល្ប៍ ជាទម្រង់សិល្បៈដ៏ស្ងៀមស្ងាត់ តែមានសំឡេងលាន់ឮកងរំពងចូលជ្រៅដល់ជម្រៅបេះដូងនៃមនុស្សជាតិ។
ពេលខ្លះ ក្ដៅគគុកពេកដល់ថ្នាក់ស្ទើររលេះរលួយស្បែក។
-១១ ធ្នូ ២០២០
-១៥ ធ្នូ ២០២០
ការឲ្យដ៏លំបាក តែនាំក្ដីសុខមកឲ្យ គឺការឲ្យនូវអភ័យ។
ការទទួលដ៏លំបាក តែនាំក្ដីសុខមកឲ្យ គឺការទទួលយកនូវការពិត។
-១៦ ធ្នូ ២០២០
ខ្ញុំអាចនឹងដឹងលើសពីអ្វីដែលខ្ញុំបាននិយាយ តែខ្ញុំនឹងមិននិយាយលើសពីអ្វីដែលខ្ញុំបានដឹងឡើយ។លោកនេះ មានការផ្លាស់ប្ដូរប្រែប្រួលជាម្ចាស់។
-២០ ធ្នូ ២០២០
-២៣ ធ្នូ ២០២០
ក្នុងជីវិតនេះ ទោះលំបាកយ៉ាងណាក៏មិនត្រូវលក់ខ្លួនឲ្យថៅកែបាបដែរ។
-២៧ ធ្នូ ២០២០
«ចាំស្អែក»
នៅតែជាពាក្យដែលខ្ញុំប្រើញឹកញាប់ជាងគេក្នុងឆ្នាំនេះ។
-៣០ ធ្នូ ២០២០
ពេលខ្លះ ខ្ញុំពិតជាមិនយល់ទាល់តែសោះអំពីជីវិត។ វាដូចជាពិបាកយល់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះវាមានអត្ថន័យធំទូលាយពេកឬជ្រាលជ្រៅពេក ដែលពិបាកនឹងពន្យល់រៀបរាប់។ លោកគ្រូរបស់ខ្ញុំមានប្រសាសន៍ថា ជីវិតនេះ វាមិនដូចជាការលេងល្បែងបាល់ទាត់ទាល់តែសោះ។ ក្នុងល្បែងបាល់ទាត់ បើយើងឈ្នះ គឺយើងឈ្នះជាក្រុម ហើយបើយើងចាញ់ក៏ចាញ់ជាក្រុមដែរ។ ប៉ុន្តែ ជីវិត វាមានភាពផ្ទុយស្រឡះពីការលេងបាល់ទាត់។ ឈ្នះឬចាញ់ គឺយើងតែម្នាក់គត់; ពិភពលោកនេះមិនខ្វល់នឹងយើងសោះឡើយ។ តែថា វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលយើងមានមនុស្សល្អៗនៅក្បែរខ្លួន ដែលពួកគេតែងតែនៅខាងយើងជានិច្ច។ ពួកគេគឺជាអ្នកទស្សនាដ៏មានភក្ដីភាព ដែលមិនត្រឹមតែចូលរួមទស្សនាល្បែងជីវិតដែលយើងលេងនោះទេ តែពួកគេថែមទាំងជាអ្នកដែលជួយផ្ដល់កម្លាំងចិត្តនិងគាំទ្រយើងជារៀងដរាប។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះរាល់គ្នាដែលតែងតែនៅខាងខ្ញុំ។ អរគុណខ្លាំងណាស់ចំពោះអ្នកគ្រប់គ្នាដែលបានដើរចូលមកក្នុងជីវិតរបស់ខ្ញុំ ចូលរួមទស្សនាល្បែងជីវិតដែលខ្ញុំលេង ហើយថែមទាំងជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំ ដើម្បីប្រយុទ្ធយកឈ្នះនៅលើទីលាននៃល្បែងជីវិតដ៏ស្មុគស្មាញនេះ។
រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២១!!!
-៣១ ធ្នូ ២០២០
COMMENTS