ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីរសៀលថ្ងៃទី ១៣ ហើយចំណាយពេលជាង ២ ម៉ោង ទើបអានចប់ ។ ពេលអានចប់ភ្លាមក្នុងវេលាយប់នោះ ខ្ញុំមិនបានសរសេររៀបរាប់ពីសៀវភៅន...
![]() |
៥០០០ ឆ្នាំ |
ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ប្រកាសសម្ដែងប្រកបដោយអត្ថសេចក្ដីយ៉ាងក្រៃលែង ។ ការសម្ដែងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតសោត ព្រះអង្គសម្ដែងទៅតាមឧបនិស្ស័យនិងអធ្យាស្រ័យរបស់អ្នកស្ដាប់ ដែលព្រះអង្គជ្រាបដឹងយ៉ាងប្រត្យដោយព្រះញាណរបស់ព្រះអង្គ ដែលជាសព្វញ្ញុតញ្ញាណ ។ ពុទ្ធបរិស័ទដែលបានសិក្សាតិចតួចក្នុងព្រះសាសនានេះ ក៏គួរខិតខំសិក្សាបន្ថែមទៀត; យ៉ាងណា ៗ ក៏មានព្រះត្រៃបិដក និងលោកអ្នកសប្បុរសជាពហុស្សុត អាចពន្យល់ណែនាំក្នុងសេចក្ដីនោះ ៗ បាន ។ សេចក្ដីក្នុងសៀវភៅនេះ លោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស បានសរសេររៀបរាប់ពិស្ដារល្មមយល់ចូលចិត្តបាន ។ លោកមានដាក់លេខយោងយ៉ាងច្រើនទៀតសម្រាប់អ្នកអានចូលទៅសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែពិស្ដារទៀតនៅក្នុងព្រះត្រៃបិដក ។
ខ្ញុំគិតថាខ្ញុំរៀបរាប់អំពីសៀវភៅ «ស្ត្រីក្នុងព្រះពុទ្ធសាសនា» នេះ អមដោយការពោលសរសើរគុណលោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស ប៉ុណ្ណឹងចុះ (ខ្ញុំនឹងពោលរៀបរាប់បន្ថែមនៅឱកាសក្រោយទៀត) ។ បើលោកអ្នកចង់អានសៀវភៅនេះ សូមអញ្ជើញចូលទៅទាញយកពីគេហទំព័រ ៥០០០ ឆ្នាំ ចុះ ។ សូមអនុមោទនា !
ម៉ោង ៤:២៤ នាទី រសៀល
COMMENTS